ព្រះត្រៃបិដក ភាគ ០៩

(​ក្នុង​អធិករណ៍​នោះ​)​១​ ​មិនបាន​ទទួល​នាទី​ជាធំ​ក្នុង​វត្ត១​ ​មិនបាន​ឲ្យ​ធ្វើ​ឱកាស​ ​(​ដើម្បី​ចោទ​)​១​ ​មិនបាន​ចោទ​គេ១​ ​មិនបាន​រំលឹក១​ ​មិនបាន​ប្រកប​ពួក​ភិក្ខុ​ ​(​ឲ្យ​ឈ្លោះ​)​ ​នឹង​ភិក្ខុ​ផងគ្នា១​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​សង្ឃ​ត្រូវ​រម្ងាប់​បដិ​សារ​ណី​យក​ម្ម​ ​ដល់​ភិក្ខុ​ដែល​ប្រកបដោយ​ ​អង្គ៨នេះឯង​។​

​ចប់​ ​អង្គ​មាន​ចំនួន១៨​ ​ដែល​សង្ឃ​ត្រូវ​រម្ងាប់​ ​ក្នុង​បដិ​សារ​ណី​យក​ម្ម​។​


 [​១៧៣​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​ឯ​បដិ​សារ​ណី​យក​ម្ម​នោះ​ ​សង្ឃ​ត្រូវ​រម្ងាប់​យ៉ាងនេះ​។​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​ដូច្នោះ​ ​សុធម្ម​ភិក្ខុ​ ​ត្រូវ​ចូល​ទៅ​រក​សង្ឃ​ ​ហើយ​ធ្វើ​ឧត្តរាសង្គ​ ​ឆៀង​ស្មា​ម្ខាង​ ​រួច​ថ្វាយបង្គំ​បាទា​ ​របស់​ភិក្ខុ​ចាស់​ទាំងឡាយ​ ​ហើយ​អង្គុយច្រហោង​ ​ផ្គង​អញ្ជលី​ ​និយាយ​យ៉ាងនេះ​នឹង​សង្ឃ​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​ខ្ញុំ​ជា​អ្នក​ដែល​សង្ឃ​ ​បាន​ធ្វើ​បដិ​សារ​ណី​យក​ម្ម​រួចហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​កិរិយា​ ​រលាស់​ចេញ​ចាក​កម្ម​ ​មក​សូម​ការ​រម្ងាប់​ ​បដិ​សារ​ណី​យក​ម្ម​។​ ​ភិក្ខុ​នោះ​ ​ត្រូវ​សូម​ ​ជា​គំរប់​ពីរ​ដង​ផង​។​ ​ត្រូវ​សូម​ ​ជា​គំរប់​បីដង​ផង​។​ ​ភិក្ខុ​ដែល​ឆ្លាស​ ​ប្រតិពល​ ​ត្រូវ​ញុំាង​សង្ឃ​ឲ្យដឹង​ថា​ ​បពិត្រ​ព្រះសង្ឃ​ដ៏​ចំរើន​ ​សូម​សង្ឃ​ស្តាប់​ខ្ញុំ​ ​សុធម្ម​ភិក្ខុ​នេះ​ ​សង្ឃ​បាន​ធ្វើ​ ​បដិ​សារ​ណី​យក​ម្ម​ហើយ​ ​បាន​ប្រព្រឹត្ត​វត្ត​ ​ដោយ​ប្រពៃ​ ​ទាំង​សម្លបរោម​ ​ប្រព្រឹត្ត​វត្ត​ ​គួរ​ដល់​
ថយ | ទំព័រទី ១១៣ | បន្ទាប់
ID: 636797914091931649
ទៅកាន់ទំព័រ៖