ព្រះត្រៃបិដក ភាគ ០៩

 [​៣២៩​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បារិ​វាសិក​ភិក្ខុ​ ​មិន​ត្រូវ​នៅ​។​បេ​។​ ​ជាមួយ​នឹង​បារិ​វាសិក​ភិក្ខុ​ ​ដែល​ចាស់​ជាង​ខ្លួន​ ​ជាមួយនឹង​ភិក្ខុ​ ​ដែល​គួរ​ដល់​កិរិយា​ទាញ​ចូលក្នុង​មូលា​បត្តិ​។​បេ​។​ ​ជាមួយនឹង​ភិក្ខុ​ ​ដែល​គួរ​ដល់​មានត្ត​។​បេ​។​ ​ជាមួយនឹង​ភិក្ខុ​ ​ដែល​ប្រព្រឹត្ត​មានត្ត​។​បេ​។​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​មិន​ត្រូវ​នៅក្នុង​អាវាស​ ​ឬ​អនាវាស​ ​ដែល​មា​នដ​ម្បូ​លមួយ​ ​ជាមួយនឹង​ភិក្ខុ​ ​ដែល​គួរ​ដល់​អព្ភាន​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​មួយ​ ​ជាមួយនឹង​អព្ភា​នា​រហ​ភិក្ខុ​ ​(​ភិក្ខុ​ដែល​គួរ​ដល់​អព្ភាន​)​ ​កាល​អព្ភា​នា​រហ​ភិក្ខុ​ ​អង្គុយ​លើ​អាសនៈ​ទាប​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ខ្ពស់​ ​កាល​អព្ភា​នា​រហ​ភិក្ខុ​ ​អង្គុយ​លើ​ផែនដី​ ​មិន​ត្រូវ​អង្គុយ​លើ​អាសនៈ​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ជាមួយគ្នា​ ​កាល​អព្ភា​នា​រហ​ភិក្ខុ​ ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ទាប​ ​មិន​ត្រូវ​ចង្ក្រម​ ​លើ​ទី​ចង្ក្រម​ខ្ពស់​ ​កាល​អព្ភា​នា​រហ​ភិក្ខុ​ ​ចង្ក្រម​លើ​ផែនដី​ ​មិន​ត្រូវ​ចង្ក្រម​លើ​ទី​ចង្ក្រម​ឡើយ​។​
 [​៣៣០​]​ ​ម្នាល​ភិក្ខុ​ទាំងឡាយ​ ​បើ​គណ​សង្ឃ​ ​មា​នបារិ​វាសិក​ភិក្ខុ​ ​ជា​គំរប់៤​ ​ឲ្យ​បរិវាស​ ​ឲ្យ​មូលា​យ​បដិ​កស្ស​នា​ ​(​ទាញ​ចូល​មកកាន់​មូលា​បត្តិ​)​ ​ឲ្យ​មានត្ត​ ​គណ​សង្ឃ​ ​មា​នបារិ​វាសិក​ភិក្ខុ​ ​ជា​គំរប់២០​ ​ឲ្យ​អព្ភានកម្ម​នោះ​ ​មិន​ឡើងជា​កម្ម​ផង​ ​សង្ឃ​មិន​ត្រូវ​ធ្វើ​ផង​។​

​​ចប់​បារិ​វាសិក​វត្ត៩៤​។​

ថយ | ទំព័រទី ២១១ | បន្ទាប់
ID: 636798020294726101
ទៅកាន់ទំព័រ៖