ព្រះត្រៃបិដក ភាគ ៩០

បុគ្គល​ណា កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ​ឬ។ បុគ្គល​នោះ កំណត់​ដឹង​នូវ​កិលេស​ដែល​តាំងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។ បុគ្គល​ណា កំណត់​ដឹង​នូវ​កាមរាគានុស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​ភវ​រាគានុស័យ (ធម៌​ដែល​ដេក​ត្រាំ​នៅក្នុង​សន្តាន​ចិត្ត គឺ​ភវ​រាគៈ) ឬ។ កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ (ធម៌​ដែល​ដេក​ត្រាំ​នៅក្នុង​សន្តាន​ចិត្ត គឺ​អវិជ្ជា) ឬ។ បុគ្គល​នោះ កំណត់​ដឹង​នូវ​កិលេស ដែល​តាំងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​អវិ​ជ្ជានុ​ស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​កាមរាគានុស័យ​ឬ។ មិនមែនទេ។
 [២] បុគ្គល​ណា កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ​ឬ។ បុគ្គល​នោះ កំណត់​ដឹង​នូវ​កិលេស ដែល​តាំងនៅ​ជាមួយគ្នា​នឹង​អនុស័យ​នោះ។ មួយ​យ៉ាង​ទៀត បុគ្គល​ណា កំណត់​ដឹង​នូវ​មា​នា​នុ​ស័យ បុគ្គល​នោះ កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ​ឬ។ មិនមែនទេ។ បុគ្គល​ណា កំណត់​ដឹង​នូវ​បដិ​ឃានុ​ស័យ បុគ្គល​នោះ (កំណត់​ដឹង) នូវ​ទិ​ដ្ឋានុ​ស័យ។បេ។ កំណត់​ដឹង​នូវ​វិ​ចិ​កិ​ច្ឆា​នុ​ស័យ​ឬ។ មិនមែនទេ។ មួយ​យ៉ាង​ទៀត
ថយ | ទំព័រទី ២ | បន្ទាប់
ID: 637826837369636170
ទៅកាន់ទំព័រ៖