ព្រះត្រៃបិដក ភាគ ៩១

ចិត្ត​របស់​បុគ្គល​ណា មិនកើត​ឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា នឹង​មិនកើត​ឡើង ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ។
 [១១] ចិត្ត​របស់​បុគ្គល​ណា ធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា កើតឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​បុគ្គល​នោះ នឹង​កើតឡើង ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​កើតឡើង ចិត្ត​របស់​បុគ្គល​នោះ កើតឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​នោះ ធ្លាប់​កើតឡើង​ហើយ។ ចិត្ត​របស់​បុគ្គល​នោះ ដែល​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា ធ្លាប់​កើតឡើង​ហើយ។ ចិត្ត​របស់​បុគ្គល​ណា មិនធ្លាប់​កើតឡើង​ហើយ ចិត្ត​របស់​បុគ្គល​នោះ ឈ្មោះថា​មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​បុគ្គល​នោះ នឹង​មិនកើត​ឡើង​ទេ ឬក៏​ចិត្ត​របស់​បុគ្គល​ណា នឹង​មិនកើត​ឡើង ចិត្ត​របស់​បុគ្គល​នោះ មិនកើត​ឡើង​ហើយ ក៏​មិនមែន ចិត្ត​របស់​បុគ្គល​នោះ មិនធ្លាប់​កើតឡើង​ហើយ។
 [១២] ចិត្ត​កើតឡើង​ហើយ (ក៏​មាន) កំពុង​កើតឡើង (ក៏​មាន) ចិត្ត​កំពុង​កើតឡើង (ក៏​មាន) កើតឡើង​ហើយ (ក៏​មាន)។ ចិត្ត​មិនកើត​ឡើង​ហើយ (ក៏​មាន) កាល​មិនកើត​ឡើង (ក៏​មាន) ចិត្ត កាល​មិនកើត​ឡើង (ក៏​មាន) មិនកើត​ឡើង​ហើយ (ក៏​មាន)។
 [១៣] ចិត្ត​រលត់​ហើយ (ក៏​មាន) កំពុង​រលត់ (ក៏​មាន) ចិត្ត​កំពុង​រលត់ (ក៏​មាន) រលត់​ហើយ (ក៏​មាន)។
ថយ | ទំព័រទី ៦ | បន្ទាប់
ID: 637826926745874518
ទៅកាន់ទំព័រ៖