ព្រះត្រៃបិដក ភាគ ៩១
រមែងកើតឡើង រមែងមិនរលត់។ ចិត្តណា រមែងកើតឡើង តែងរលត់ ចិត្តនោះ នឹងមិនរលត់ នឹងកើតឡីង ឬក៏ចិត្តណា នឹងមិនរលត់ នឹងកើតឡើង ចិត្តនោះ រមែងមិនកើតឡើង រមែងរលត់។
[១៦] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា កើតឡើងហើយ ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។ ចិត្តណា រមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តណា មិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង។
[១៧] ចិត្តណា រលត់ ចិត្តនោះ ឈ្មោះថា កើតឡើងហើយ ឬក៏ចិត្តណា កើតឡើងហើយ ចិត្តនោះ រមែងរលត់។ ចិត្តណា រមែងមិនរលត់ ចិត្តនោះ ឈ្មោះថា មិនកើតឡើងហើយ ឬក៏ចិត្តណា ដែលមិនកើតឡើងហើយ ចិត្តនោះ ឈ្មោះថា រមែងមិនរលត់។
[១៨] ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា ធ្លាប់កើតឡើងហើយ ឬក៏ចិត្តណា ធ្លាប់កើតឡើងហើយ ចិត្តនោះ រមែងកើតឡើង។ ចិត្តណារមែងមិនកើតឡើង ចិត្តនោះ ឈ្មោះថា មិនធ្លាប់កើតឡើងហើយ ឬក៏ចិត្តណា មិនធ្លាប់កើតឡើងហើយ ចិត្តនោះ ឈ្មោះថា រមែងមិនកើតឡើង។ ចិត្តណា រមែងកើតឡើង ចិត្តនោះ ឈ្មោះថា នឹងកើតឡើង ឬក៏ចិត្តណា នឹងកើតឡើង ចិត្តនោះ ឈ្មោះថា រមែងកើតឡើង។
ID: 637826927528253565
ទៅកាន់ទំព័រ៖