ព្រះត្រៃបិដក ភាគ ៩៤
[៣] ពាក្យថា អារម្មណប្បច្ច័យ បានដល់រូបាយតនៈ ជាបច្ច័យនៃចក្ខុវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយចក្ខុវិញ្ញាណធាតុនោះផង ដោយអារម្មណប្បច្ច័យ សទ្ទាយតនៈ ជាបច្ច័យនៃសោតវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយសោតវិញ្ញាណធាតុនោះផង ដោយអារម្មណប្បច្ច័យ គន្ធាយតនៈ ជាបច្ច័យនៃឃានវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយឃានវិញ្ញាណធាតុនោះផង ដោយអារម្មណប្បច្ច័យ រសាយតនៈ ជាបច្ច័យនៃជិវ្ហាវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយជិវ្ហាវិញ្ញាណធាតុនោះផង ដោយអារម្មណប្បច្ច័យ ផោដ្ឋព្វាយតនៈ ជាបច្ច័យនៃកាយវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយកាយវិញ្ញាណធាតុនោះផង ដោយអារម្មណប្បច្ច័យ រូបាយតនៈ សទ្ទាយតនៈ គន្ធាយតនៈ រសាយតនៈ ផោដ្ឋព្វាយតនៈ ជាបច្ច័យ នៃមនោធាតុផង នៃពួកធម៌ដែលប្រកបដោយមនោធាតុនោះផង ដោយអារម្មណប្បច្ច័យ ធម៌ទាំងពួង ជាបច្ច័យនៃមនោវិញ្ញាណធាតុផង នៃពួកធម៌ដែលប្រកបដោយមនោវិញ្ញាណធាតុនោះផង ដោយអារម្មណប្បច្ច័យ ពួកធម៌ណាៗ ប្រារព្ធនូវធម៌ណាៗ ហើយកើតឡើង ពួកធម៌នោះៗ គឺចិត្តចេតសិកធម៌ ជាបច្ច័យ នៃពួកធម៌នោះៗ ដោយអារម្មណប្បច្ច័យ។
ID: 637827867587416226
ទៅកាន់ទំព័រ៖