ព្រះត្រៃបិដក ភាគ ៩៤

 [៣៦] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អារម្មណ​ប្ប​ច្ច័​យ ក៏​មាន។បេ។ កុសលធម៌​ក្ដី អកុសលធម៌​ក្ដី អព្យាកតធម៌​ក្ដី អាស្រ័យ​កុសលធម៌​ផង អកុសលធម៌​ផង អព្យាកតធម៌​ផង គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អារម្មណ​ប្ប​ច្ច័​យ ក៏​មាន។
 [៣៧] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ ក៏​មាន។បេ។ ព្រោះ​ហេតុ​ប្ប​ច្ច័​យ អនន្ដរ​ប្ប​ច្ច័​យ។ ព្រោះ​ហេតុ​ប្ប​ច្ច័​យ សម​នន្ដ​រប្ប​ច្ច័​យ។បេ។ ព្រោះ​ហេតុ​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ។

ចប់ ទុ​មូល​កៈ។


 [៣៨] កុសលធម៌ អាស្រ័យ​កុសលធម៌ គប្បី​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ អារម្មណ​ប្ប​ច្ច័​យ អធិបតិ​ប្ប​ច្ច័​យ ក៏​មាន។ ព្រោះ​ហេតុ​ប្ប​ច្ច័​យ អារម្មណ​ប្ប​ច្ច័​យ អនន្ដរ​ប្ប​ច្ច័​យ។បេ។ ព្រោះ​ហេតុ​ប្ប​ច្ច័​យ អារម្មណ​ប្ប​ច្ច័​យ អវិ​គត​ប្ប​ច្ច័​យ។

ចប់ តិ​មូល​កៈ។

ថយ | ទំព័រទី ២៧ | បន្ទាប់
ID: 637827873315932647
ទៅកាន់ទំព័រ៖