ព្រះត្រៃបិដក ភាគ ៩៤

មនោ​ធាតុ​ក្ដី ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ ឃានវិញ្ញាណ​ធាតុ​ក្ដី ពួក​ធម៌​ដែល​ប្រកបដោយ​ឃានវិញ្ញាណ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ មនោ​ធាតុ​ក្ដី ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ ជិវ្ហា​វិញ្ញាណ​ធាតុ​ក្ដី ពួក​ធម៌​ដែល​ប្រកបដោយ​ជិវ្ហា​វិញ្ញាណ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ មនោ​ធាតុ​ក្ដី ពួក​ធម៌ ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ កាយវិញ្ញាណ​ធាតុ​ក្ដី ពួក​ធម៌ ដែល​ប្រកបដោយ​កាយវិញ្ញាណ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ មនោ​ធាតុ​ក្តី ពួក​ធម៌​ដែល​ប្រកបដោយ​មនោ​ធាតុ​នោះ​ក្ដី ជា​បច្ច័យ​នៃ​មនោវិញ្ញាណ​ធាតុ​ផង នៃ​ពួក​ធម៌​ដែល​ប្រកបដោយ​មនោវិញ្ញាណ​ធាតុ​នោះ​ផង ដោយ​អនន្ដរ​ប្ប​ច្ច័​យ ពួក​កុសល​ធម៌​មុនៗ ជា​បច្ច័យ នៃ​ពួក​កុសល​ធម៌​ក្រោយៗ ដោយ​អនន្ដរ​ប្ប​ច្ច័​យ ពួក​កុសល​ធម៌​មុនៗ
ថយ | ទំព័រទី ៤ | បន្ទាប់
ID: 637827867975554793
ទៅកាន់ទំព័រ៖