ព្រះត្រៃបិដក ភាគ ៩៧

 [៤៦៨] ធម៌​ដែល​ច្រឡំ​ដោយ​ឧបេក្ខា អាស្រ័យ​ធម៌ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​ឧបេក្ខា ខន្ធ១ អាស្រ័យ​ខន្ធ២ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៤៦៩] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ អាស្រ័យ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​ច្រឡំ​ដោយ​បីតិ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ខន្ធ២ អាស្រ័យ​ខន្ធ២ ខន្ធ៣ ដែល​ច្រឡំ​ដោយ​បីតិ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ២ ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ខន្ធ១ អាស្រ័យ​ខន្ធ២ ខន្ធ២ ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ខន្ធ១ ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង ក្នុង​ខណៈ​នៃ​បដិសន្ធិ ខន្ធ១ អាស្រ័យ​ខន្ធ២។ ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ដែល​ច្រឡំ​ដោយ​សុខ​ក្តី អាស្រ័យ​ធម៌​ដែល​ច្រឡំ​ដោយ​បីតិ​ផង ដែល​ច្រឡំ​ដោយ​សុខ​ផង
ថយ | ទំព័រទី ២៤៥ | បន្ទាប់
ID: 637828881721598703
ទៅកាន់ទំព័រ៖