ព្រះត្រៃបិដក ភាគ ៩៧
[៤៧៤] ធម៌ដែលច្រឡំដោយឧបេក្ខា អាស្រ័យធម៌ ដែលច្រឡំដោយឧបេក្ខា ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយឧបេក្ខា ខន្ធ១ អាស្រ័យខន្ធ២ ខន្ធ២ អាស្រ័យខន្ធ១ ដែលច្រឡំដោយឧបេក្ខា ក្នុងខណៈនៃអហេតុកប្បដិសន្ធិ ខន្ធ១ អាស្រ័យខន្ធ២ មោហៈ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ អាស្រ័យខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ។
[៤៧៥] ធម៌ដែលច្រឡំដោយបីតិ អាស្រ័យធម៌ ដែលច្រឡំដោយបីតិផង ដែលច្រឡំដោយសុខផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ដែលច្រឡំដោយបីតិ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ខន្ធ២ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយសុខ អាស្រ័យធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ២ ដែលច្រឡំដោយសុខ អាស្រ័យខន្ធ១ ជាអហេតុកៈ ដែលច្រឡំដោយបីតិផង ច្រឡំដោយសុខផង ខន្ធ១ អាស្រ័យខន្ធ២។ ធម៌ដែលច្រឡំដោយបីតិក្តី ធម៌ដែលច្រឡំដោយសុខក្តី អាស្រ័យធម៌ ដែលច្រឡំដោយបីតិផង ធម៌ដែលច្រឡំដោយសុខផង ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ
ID: 637828882808158514
ទៅកាន់ទំព័រ៖