ព្រះត្រៃបិដក ភាគ ៩៧

គឺ​ខន្ធ២ ដែល​ច្រឡំ​ដោយ​បីតិ​ក្តី ច្រឡំ​ដោយ​សុខ​ក្តី អាស្រ័យ​ខន្ធ១ ជា​អហេតុកៈ ដែល​ច្រឡំ​ដោយ​បីតិ​ផង ច្រឡំ​ដោយ​សុខ​ផង ខន្ធ១ អាស្រ័យ​ខន្ធ២។
 [៤៧៦] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ អាស្រ័យ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ។ នអធិបតិ បរិបូណ៌ ក្នុង​ខណៈ​នៃ​បដិសន្ធិ។ បណ្ឌិត​គប្បី​កំណត់​ថា (នអធិបតិ) មាន​ក្នុង​អរូប និង​ក្នុង​ខណៈ​នៃ​បដិសន្ធិ ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ។ … ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ និ​ងន​អា​សេវន​ប្ប​ច្ច័​យ។ ធម៌​ដែល​ច្រឡំ​ដោយ​បីតិ អាស្រ័យ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ច្រឡំ​ដោយ​បីតិ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ។ ធម៌​ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​បីតិ។ បញ្ហា១០ បណ្ឌិត​គប្បី​ឲ្យ​ពិស្ដារ ដោយហេតុនេះ​ចុះ។ ធម៌​ដែល​ច្រឡំ​ដោយ​បីតិ អាស្រ័យ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង ព្រោះ​នវិ​បា​កប្ប​ច្ច័​យ។បេ។ បរិបូណ៌។ បដិសន្ធិ មិន​មាន​ទេ។
ថយ | ទំព័រទី ២៥០ | បន្ទាប់
ID: 637828883011019107
ទៅកាន់ទំព័រ៖