ព្រះត្រៃបិដក ភាគ ៩៧
ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ដែលគួរលះដោយភាវនាផង ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនាផង ទើបកើតឡើង ព្រោះសហជាតប្បច្ច័យ គឺចិត្តសមុដ្ឋានរូប អាស្រ័យខន្ធទាំងឡាយ ដែលគួរលះដោយភាវនាផង មហាភូតទាំងឡាយផង។
[៥៨៩] ធម៌ដែលគួរលះដោយទស្សនៈ អាស្រ័យធម៌ ដែលគួរលះដោយទស្សនៈ ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺមានវារៈ១។ ធម៌ដែលគួរលះដោយភាវនា… មានវារៈ១។ ធម៌ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា អាស្រ័យធម៌ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ទើបកើតឡើង ព្រោះអញ្ញមញ្ញប្បច្ច័យ គឺខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ខន្ធ២ អាស្រ័យខន្ធ២ ខន្ធ៣ អាស្រ័យខន្ធ១ ដែលមិនគួរលះដោយទស្សនៈ មិនគួរលះដោយភាវនា ក្នុងខណៈនៃបដិសន្ធិ ខន្ធ២ អាស្រ័យខន្ធ២ វត្ថុ អាស្រ័យខន្ធទាំងឡាយ ខន្ធទាំងឡាយ អាស្រ័យវត្ថុ មហាភូត៣ អាស្រ័យមហាភូត១ មហាភូត២ អាស្រ័យមហាភូត២ ពាហិរ… អាហារសមុដ្ឋាន… ឧតុសមុដ្ឋាន… របស់ពួកអសញ្ញសត្វ… មហាភូត២ អាស្រ័យមហាភូត២។
ID: 637828925193707696
ទៅកាន់ទំព័រ៖