ព្រះត្រៃបិដក ភាគ ៩៧
អជ្ឈត្តិកក្តី មហាភូតក្តី អាហារសមុដ្ឋានក្តី ក៏មានបរិបូណ៌។ ឥន្ទ្រិយប្បច្ច័យ ប្រហែលគ្នានឹងកម្មប្បច្ច័យដែរ។ ឈានប្បច្ច័យ មគ្គប្បច្ច័យ ប្រហែលគ្នានឹងហេតុប្បច្ច័យដែរ។ សម្បយុត្តប្បច្ច័យ ប្រហែលគ្នានឹងអារម្មណប្បច្ច័យដែរ។ វិប្បយុត្តប្បច្ច័យ ប្រហែលគ្នានឹងវិប្បយុត្តប្បច្ច័យ ក្នុងកុសលត្តិកៈដែរ។ អត្ថិប្បច្ច័យ ប្រហែលគ្នានឹងសហជាតប្បច្ច័យ។ នត្ថិប្បច្ច័យ។បេ។ វិគតប្បច្ច័យ អវិគតប្បច្ច័យ។
[៥៩៣] ក្នុងហេតុប្បច្ច័យ មានវារៈ៩ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសមនន្តរប្បច្ច័យ មានវារៈ៣ ក្នុងសហជាតប្បច្ច័យ មានវារៈ៩ ក្នុងអញ្ញមញ្ញប្បច្ច័យ មានវារៈ៣ ក្នុងនិស្សយប្បច្ច័យ មានវារៈ៩ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ៣ ក្នុងបុរេជាតប្បច្ច័យ មានវារៈ៣ ក្នុងអាសេវនប្បច្ច័យ មានវារៈ៣ ក្នុងកម្មប្បច្ច័យ មានវារៈ៩ ក្នុងវិបាកប្បច្ច័យ មានវារៈ១ ក្នុងអាហារប្បច្ច័យ មានវារៈ៩ ក្នុងឥន្ទ្រិយប្បច្ច័យ មានវារៈ៩ ក្នុងឈានប្បច្ច័យ មានវារៈ៩ ក្នុងមគ្គប្បច្ច័យ មានវារៈ៩ ក្នុងសម្បយុត្តប្បច្ច័យ មានវារៈ៣ ក្នុងវិប្បយុត្តប្បច្ច័យ មានវារៈ៩ ក្នុងអត្ថិប្បច្ច័យ មានវារៈ៩ ក្នុងនត្ថិប្បច្ច័យ មានវារៈ៣ ក្នុងវិគតប្បច្ច័យ មានវារៈ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ៩។ បណ្ឌិត កាលអនុម័តនូវបទទាំងឡាយនេះ គប្បីរាប់នូវអនុលោមចុះ។
ចប់ អនុលោម។
ID: 637828925716719250
ទៅកាន់ទំព័រ៖