ព្រះត្រៃបិដក ភាគ ៩៧

 [៦២៦] ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា​ផង ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា​ផង ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ពឹងផ្អែក​នឹង​ខន្ធ១ ដែល​គួរ​លះ​ដោយ​ភាវនា​ផង វត្ថុ​ផង ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ផង វត្ថុ​ផង។
 [៦២៧] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​អធិបតិ​ប្ប​ច្ច័​យ។ បរិបូណ៌។ បដិសន្ធិ មិន​មាន។ អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ ប្រហែលគ្នា​នឹង​អារម្មណ​ប្ប​ច្ច័​យដែរ។
 [៦២៨] … ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ១ ដែល​គួរ​លះ​ដោយ​ទស្សនៈ​… មាន​វារៈ៣។ ធម៌​ដែល​គួរ​លះ​ដោយ​ភាវនា​… មាន​វារៈ៣។ ធម៌​ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ពឹងផ្អែក​នឹង​ធម៌ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ទើប​កើតឡើង ព្រោះ​សហជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ក្តី ចិត្តសមុដ្ឋាន​រូប​ក្តី ពឹងផ្អែក​នឹង​ខន្ធ១ ដែល​មិន​គួរ​លះ​ដោយ​ទស្សនៈ មិន​គួរ​លះ​ដោយ​ភាវនា ខន្ធ២ ពឹងផ្អែក​នឹង​ខន្ធ២ វត្ថុ ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ក្នុង​ខណៈ​នៃ​បដិសន្ធិ
ថយ | ទំព័រទី ៣២៦ | បន្ទាប់
ID: 637828930077754920
ទៅកាន់ទំព័រ៖