ព្រះត្រៃបិដក ភាគ ៩៧
[១២១] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មិនមានវិចារៈ ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃចិត្តសមុដ្ឋានរូបទាំងឡាយ ដោយហេតុប្បច្ច័យ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃកដត្តារូបទាំងឡាយ ដោយហេតុប្បច្ច័យ។
[១២២] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង ចិត្តសមុដ្ឋានរូបទាំងឡាយផង ដោយហេតុប្បច្ច័យ ពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ក្នុងខណៈនៃបដិសន្ធិ ជាបច្ច័យនៃសម្បយុត្តកក្ខន្ធទាំងឡាយផង កដត្តារូបទាំងឡាយផង ដោយហេតុប្បច្ច័យ។
[១២៣] ធម៌ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃធម៌ ដែលមិនមានវិតក្កៈ មានត្រឹមតែវិចារៈផង ធម៌ដែលមិនមានវិតក្កៈ មិនមានវិចារៈផង ដោយហេតុប្បច្ច័យ គឺពួកហេតុ ដែលប្រកបដោយវិតក្កៈ ប្រកបដោយវិចារៈ ជាបច្ច័យនៃវិតក្កៈផង
ID: 637828787364280989
ទៅកាន់ទំព័រ៖