ព្រះត្រៃបិដក ភាគ ៩៧

ព្រោះ​កម្ម​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ។បេ។ ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ។

ចប់ មាតិកា។


 [៤៧១] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១០ ក្នុង​បច្ច័យ​ទាំងអស់ គឺ​អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ បច្ឆា​ជាត​ប្ប​ច្ច័​យ អា​សេវន​ប្ប​ច្ច័​យ កម្ម​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១០។ ការរាប់​នូវ​អនុលោម បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [៤៧២] ធម៌​ដែល​ច្រឡំ​ដោយ​បីតិ អាស្រ័យ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​ខន្ធ១ ជា​អហេតុកៈ ដែល​ច្រឡំ​ដោយ​បីតិ ខន្ធ២ អាស្រ័យ​ខន្ធ២។ ធម៌​ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ធម៌ ដែល​ច្រឡំ​ដោយ​បីតិ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​ច្រឡំ​ដោយ​សុខ អាស្រ័យ​ខន្ធ១ ជា​អហេតុកៈ ដែល​ច្រឡំ​ដោយ​បីតិ ខន្ធ២ អាស្រ័យ​ខន្ធ២។
ថយ | ទំព័រទី ២៤៧ | បន្ទាប់
ID: 637828882320754009
ទៅកាន់ទំព័រ៖