ព្រះត្រៃបិដក ភាគ ៩៧

 [៦៣០] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អនន្តរ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សម​នន្ត​រប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​សហជាត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អញ្ញមញ្ញ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​និស្សយ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​ឧបនិស្សយ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​បុរេ​ជាត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អា​សេវន​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​កម្ម​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​វិបាក​ប្ប​ច្ច័​យ មាន​វារៈ១ ក្នុង​អាហារ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​ឥន្ទ្រិយ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​ឈាន​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​មគ្គ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​សម្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិប្បយុត្ត​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​អត្ថិ​ប្ប​ច្ច័​យ មាន​វារៈ១៧ ក្នុង​នត្ថិ​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​វិ​គត​ប្ប​ច្ច័​យ មាន​វារៈ៧ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៧។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ចុះ។

ចប់ អនុលោម។


 [៦៣១] ធម៌​ដែល​គួរ​លះ​ដោយ​ទស្សនៈ ពឹងផ្អែក​នឹង​ធម៌ ដែល​គួរ​លះ​ដោយ​ទស្សនៈ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​មោហៈ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ពឹងផ្អែក​នឹង​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា។
ថយ | ទំព័រទី ៣២៨ | បន្ទាប់
ID: 637828930556473636
ទៅកាន់ទំព័រ៖