ព្រះត្រៃបិដក ភាគ ៩៨
[៦២៨] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ព្រោះអធិបតិប្បច្ច័យ បដិសន្ធិ មិនមានទេ។ ព្រោះអនន្តរប្បច្ច័យ សមនន្តរប្បច្ច័យ សហជាតប្បច្ច័យ អញ្ញមញ្ញប្បច្ច័យ និស្សយប្បច្ច័យ ឧបនិស្សយប្បច្ច័យ និងបុរេជាតប្បច្ច័យ បដិសន្ធិ មិនមានទេ។ ព្រោះអាសេវនប្បច្ច័យ វិបាកក្តី បដិសន្ធិក្តី ក៏មិនមាន។ ព្រោះកម្មប្បច្ច័យ វិបាកប្បច្ច័យ អាហារប្បច្ច័យ ឥន្ទ្រិយប្បច្ច័យ ឈានប្បច្ច័យ មគ្គប្បច្ច័យ សម្បយុត្តប្បច្ច័យ វិប្បយុត្តប្បច្ច័យ អត្ថិប្បច្ច័យ នត្ថិប្បច្ច័យ វិគតប្បច្ច័យ និងអវិគតប្បច្ច័យ។
[៦២៩] ក្នុងហេតុប្បច្ច័យ មានវារៈ៣ ក្នុងអារម្មណប្បច្ច័យ មានវារៈ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ៣។ សេចក្តីបំប្រួញ។ ក្នុងអវិគតប្បច្ច័យ មានវារៈ៣។ បណ្ឌិត គប្បីរាប់យ៉ាងនេះ។
ចប់ អនុលោម។
[៦៣០] ធម៌ដែលមានសភាពតូចឆ្មារ ច្រឡំនឹងធម៌ ដែលមានសភាពតូចឆ្មារ ទើបកើតឡើង ព្រោះនហេតុប្បច្ច័យ គឺខន្ធ៣ ច្រឡំនឹងខន្ធ១ ដែលមានសភាពតូចឆ្មារ ជាអហេតុកៈ នឹងខន្ធ២ … មោហៈដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ច្រឡំនឹងខន្ធទាំងឡាយ ដែលច្រឡំដោយវិចិកិច្ឆា ច្រឡំដោយឧទ្ធច្ចៈ ក្នុងខណៈនៃអហេតុកប្បដិសន្ធិ។
ID: 637829579851593193
ទៅកាន់ទំព័រ៖