ព្រះត្រៃបិដក ភាគ ៩៨

គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ក្នុង​អរូប ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៦៣៦] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ច្រឡំ​នឹង​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​នបុ​រេ​ជាត​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន ក្នុង​អរូប។
 [៦៣៧] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នប​ច្ឆា​ជាត​ប្ប​ច្ច័​យ និ​ងន​អា​សេវន​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៦៣៨] ធម៌​ដែល​ដល់​នូវ​សភាព​ធំ ច្រឡំ​នឹង​ធម៌ ដែល​ដល់​នូវ​សភាព​ធំ ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ (ខន្ធ៣) ច្រឡំ​នឹង​ខន្ធ១ ដែល​ដល់​នូវ​សភាព​ធំ ជា​វិបាក ក្នុង​ខណៈ​នៃ​បដិសន្ធិ​…។
 [៦៣៩] ធម៌​ដែល​មាន​ប្រមាណ​មិនបាន ច្រឡំ​នឹង​ធម៌ ដែល​មាន​ប្រមាណ​មិនបាន ទើប​កើតឡើង ព្រោះ​នអា​សេវន​ប្ប​ច្ច័​យ គឺ (ខន្ធ៣) ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​ប្រមាណ​មិនបាន ជា​វិបាក។
 [៦៤០] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នក​ម្ម​ប្ប​ច្ច័​យ គឺ​ចេតនា ដែល​មាន​សភាព​តូចឆ្មារ ច្រឡំ​នឹង​ខន្ធ​ទាំងឡាយ ដែល​មាន​សភាព​តូចឆ្មារ។
ថយ | ទំព័រទី ២៧៦ | បន្ទាប់
ID: 637829580504462300
ទៅកាន់ទំព័រ៖