ព្រះត្រៃបិដក ភាគ ៩៨

 [៦២៨] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​អារម្មណ​ប្ប​ច្ច័​យ ព្រោះ​អធិបតិ​ប្ប​ច្ច័​យ បដិសន្ធិ មិន​មាន​ទេ។ ព្រោះ​អនន្តរ​ប្ប​ច្ច័​យ សម​នន្ត​រប្ប​ច្ច័​យ សហជាត​ប្ប​ច្ច័​យ អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ និង​បុរេ​ជាត​ប្ប​ច្ច័​យ បដិសន្ធិ មិន​មាន​ទេ។ ព្រោះ​អា​សេវន​ប្ប​ច្ច័​យ វិបាក​ក្តី បដិសន្ធិ​ក្តី ក៏​មិន​មាន។ ព្រោះ​កម្ម​ប្ប​ច្ច័​យ វិបាក​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ។
 [៦២៩] ក្នុង​ហេតុ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អារម្មណ​ប្ប​ច្ច័​យ មាន​វារៈ៣ ក្នុង​អធិបតិ​ប្ប​ច្ច័​យ មាន​វារៈ៣។ សេចក្តី​បំប្រួញ។ ក្នុង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ៣។ បណ្ឌិត គប្បី​រាប់​យ៉ាងនេះ។

ចប់ អនុលោម។


 [៦៣០] ធម៌​ដែល​មាន​សភាព​តូចឆ្មារ ច្រឡំ​នឹង​ធម៌ ដែល​មាន​សភាព​តូចឆ្មារ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ច្រឡំ​នឹង​ខន្ធ១ ដែល​មាន​សភាព​តូចឆ្មារ ជា​អហេតុកៈ នឹង​ខន្ធ២ … មោហៈ​ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ច្រឡំ​នឹង​ខន្ធ​ទាំងឡាយ ដែល​ច្រឡំ​ដោយ​វិចិកិច្ឆា ច្រឡំ​ដោយ​ឧទ្ធច្ចៈ ក្នុង​ខណៈ​នៃ​អហេតុកប្បដិសន្ធិ។
ថយ | ទំព័រទី ២៧៤ | បន្ទាប់
ID: 637829579851593193
ទៅកាន់ទំព័រ៖