ព្រះត្រៃបិដក ភាគ ៩៩

 [៣៥៨] ធម៌​ដែល​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​អាស្រ័យ​នូវ​រដូវ ដែល​កើតឡើង​ហើយ ញុំាង​ឈាន​ឲ្យ​កើតឡើង ញុំាង​វិបស្សនា​… ញុំាង​មគ្គ​… ញុំាង​អភិញ្ញា​… ញុំាង​សមាបត្តិ​… តម្លើង​មានះ ប្រកាន់ទិដ្ឋិ នូវ​ភោជន ដែល​កើតឡើង​ហើយ​… អាស្រ័យ​នូវ​សេនាសនៈ ហើយ​ញុំាង​ឈាន​ឲ្យ​កើតឡើង ញុំាង​វិបស្សនា​… ញុំាង​មគ្គ​… ញុំាង​អភិញ្ញា​… ញុំាង​សមាបត្តិ​… តម្លើង​មានះ ប្រកាន់ទិដ្ឋិ នូវ​រដូវ​ដែល​កើតឡើង​ហើយ​… ភោជន​… សេនាសនៈ ជា​បច្ច័យ​នៃ​សទ្ធា ដែល​កើតឡើង​ហើយ នៃ​បញ្ញា កាយិកសុខ កាយិកទុក្ខ មគ្គ និង​ផល​សមាបត្តិ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ។
 [៣៥៩] ធម៌​ដែល​មិនទាន់​កើតឡើង​ហើយ ជា​បច្ច័យ​នៃ​ធម៌ ដែល​កើតឡើង​ហើយ ដោយ​ឧបនិស្សយ​ប្ប​ច្ច័​យ បាន​ដល់​អា​រម្ម​ណូ​បនិស្ស័យ អនន្ត​រូប​និស្ស័យ និង​បក​តូប​និស្ស័យ។ បក​តូប​និស្ស័យ គឺ​បុគ្គល​កាល​ប្រាថ្នា​នូវ​វណ្ណ​សម្បទា ដែល​មិនទាន់​កើតឡើង​ហើយ ឲ្យ​ទាន សមាទានសីល ធ្វើ​ឧបោសថកម្ម នូវ​សទ្ទ​សម្បទា ដែល​មិនទាន់​កើតឡើង​… នូវ​គន្ធ​សម្បទា រស​សម្បទា
ថយ | ទំព័រទី ១២១ | បន្ទាប់
ID: 637829794629767033
ទៅកាន់ទំព័រ៖