ព្រះត្រៃបិដក ភាគ ៩៩

ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជាហេតុ​ក្តី មាន​មគ្គ​ជា​អធិបតិ​ក្តី អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អធិបតិ នូវ​ខន្ធ២…។
 [២៣១] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង មាន​មគ្គ​ជា​អធិបតិ​ផង នូវ​ខន្ធ២…។ ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង មាន​មគ្គ​ជា​អធិបតិ​ផង ខន្ធ២…។ ពួក​ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ផង មាន​មគ្គ​ជា​អធិបតិ​ផង នូវ​ខន្ធ២…។
 [២៣២] ធម៌​ដែល​មាន​មគ្គ​ជាហេតុ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជាហេតុ​ផង ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ផង ទើប​កើតឡើង ព្រោះ​ហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជាហេតុ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជាហេតុ​ផង មាន​មគ្គ​ជា​អធិបតិ​ផង នូវ​ខន្ធ២…។
ថយ | ទំព័រទី ៨១ | បន្ទាប់
ID: 637829759497652782
ទៅកាន់ទំព័រ៖