ព្រះត្រៃបិដក ភាគ ៩៩
នូវខន្ធ២…។ ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ… ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុ អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ។ ធម៌ដែលមានមគ្គជាអារម្មណ៍ក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអធិបតិ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាហេតុក្ដី ធម៌ដែលមានមគ្គជាអធិបតិក្ដី អាស្រ័យនូវធម៌ ដែលមានមគ្គជាអធិបតិ ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺអធិបតិធម៌ ដែលមានមគ្គជាហេតុក្ដី មានមគ្គជាអធិបតិក្ដី អាស្រ័យនូវខន្ធទាំងឡាយ ដែលមានមគ្គជាអធិបតិ។
[២៣៩] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង ទើបកើតឡើង ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ផង ធម៌ដែលមានមគ្គជាអធិបតិផង… ព្រោះនអធិបតិប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ផង មានមគ្គជាអធិបតិផង នូវខន្ធ២…។
ID: 637829760491466244
ទៅកាន់ទំព័រ៖