ព្រះត្រៃបិដក ភាគ ៩៩
មគ្គារម្មណត្តិកៈ
បដិច្ចវារៈ
[២២៨] ធម៌ដែលមានមគ្គជាអារម្មណ៍ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ ខន្ធ១ អាស្រ័យនូវខន្ធ៣ នូវខន្ធ២…។ ពួកធម៌ ដែលមានមគ្គជាអារម្មណ៍ក្តី ធម៌ដែលមានមគ្គជាអធិបតិក្តី អាស្រ័យនូវធម៌ ដែលមានមគ្គជាអារម្មណ៍ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអារម្មណ៍ក្តី មានមគ្គជាអធិបតិក្តី អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាអារម្មណ៍ នូវខន្ធ២…។
[២២៩] ធម៌ដែលមានមគ្គជាហេតុ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាហេតុ នូវខន្ធ២…។ ធម៌ដែលមានមគ្គជាអធិបតិ អាស្រ័យនូវធម៌ ដែលមានមគ្គជាហេតុ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺខន្ធ៣ ដែលមានមគ្គជាអធិបតិ អាស្រ័យនូវខន្ធ១ ដែលមានមគ្គជាហេតុ នូវខន្ធ២… ពួកធម៌ ដែលមានមគ្គជាហេតុក្តី
ID: 637829759043614625
ទៅកាន់ទំព័រ៖