ព្រះត្រៃបិដក ភាគ ៩៩

អញ្ញមញ្ញ​ប្ប​ច្ច័​យ និស្សយ​ប្ប​ច្ច័​យ ឧបនិស្សយ​ប្ប​ច្ច័​យ បុរេ​ជាត​ប្ប​ច្ច័​យ អា​សេវន​ប្ប​ច្ច័​យ កម្ម​ប្ប​ច្ច័​យ អាហារ​ប្ប​ច្ច័​យ ឥន្ទ្រិយ​ប្ប​ច្ច័​យ ឈាន​ប្ប​ច្ច័​យ មគ្គ​ប្ប​ច្ច័​យ សម្បយុត្ត​ប្ប​ច្ច័​យ វិប្បយុត្ត​ប្ប​ច្ច័​យ អត្ថិ​ប្ប​ច្ច័​យ នត្ថិ​ប្ប​ច្ច័​យ វិ​គត​ប្ប​ច្ច័​យ និង​អវិ​គត​ប្ប​ច្ច័​យ មាន​វារៈ១៧។ បណ្ឌិត​គប្បី​រាប់​យ៉ាងនេះ​ផង​ចុះ។

ចប់ អនុលោម។


 [២៣៥] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​នហេតុ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​អហេតុ​កក្ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍ នូវ​ខន្ធ២…។
 [២៣៦] ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍ នូវ​ខន្ធ២…។ ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជា​អធិបតិ អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍ នូវ​ខន្ធ២…។ ធម៌​ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី ធម៌​ដែល​មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ធម៌ ដែល​មាន​មគ្គ​ជា​អារម្មណ៍ ទើប​កើតឡើង ព្រោះ​នអធិបតិ​ប្ប​ច្ច័​យ គឺ​ខន្ធ៣ ដែល​មាន​មគ្គ​ជា​អារម្មណ៍​ក្ដី មាន​មគ្គ​ជា​អធិបតិ​ក្ដី អាស្រ័យ​នូវ​ខន្ធ១ ដែល​មាន​មគ្គ​ជា​អារម្មណ៍ នូវ​ខន្ធ២…។
ថយ | ទំព័រទី ៨៣ | បន្ទាប់
ID: 637829760026686311
ទៅកាន់ទំព័រ៖