ព្រះត្រៃបិដក ភាគ ១០២
[២៣២] ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺមានវារៈ៣ ដូចគ្នានឹងបដិច្ចវារៈដែរ។ នោចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ កាយាយតនៈ … ចិត្ត ពឹងផ្អែកនឹងវត្ថុ មានបដិសន្ធិដែរ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺពួកខន្ធ ដែលច្រឡំដោយចក្ខុវិញ្ញាណ ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ … ពួកសម្បយុត្តកក្ខន្ធ ពឹងផ្អែកនឹងចិត្ត ពួកចិត្តសំសដ្ឋសមុដ្ឋានក្ខន្ធ ពឹងផ្អែកនឹងវត្ថុ វារៈ២ បណ្ឌិតគប្បីធ្វើ ក្នុងខណៈនៃបដិសន្ធិចុះ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី នោចិត្តសំសដ្ឋសមុដ្ឋានធម៌ក្តី ពឹងផ្អែកនឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ គឺចក្ខុវិញ្ញាណក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងចក្ខ្វាយតនៈ នឹងកាយាយតនៈ … ចិត្តក្តី ពួកសម្បយុត្តកក្ខន្ធក្តី ពឹងផ្អែកនឹងវត្ថុ វារៈ១ ក្នុងខណៈនៃបដិសន្ធិ។ ចិត្តសំសដ្ឋសមុដ្ឋានធម៌ ពឹងផ្អែកនឹងចិត្តសំសដ្ឋសមុដ្ឋានធម៌ផង នឹងនោចិត្តសំសដ្ឋសមុដ្ឋានធម៌ផង ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ
ID: 637830722270742103
ទៅកាន់ទំព័រ៖