ព្រះត្រៃបិដក ភាគ ១៧

បពិត្រ​ព្រះ​សម្មតិទេព​ ​រថ​ ​៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​វេជយន្ត​រថ​ជា​ប្រធាន​ ​ដែល​ពាស​ដោយ​ស្បែក​សីហៈ​ ​ស្បែក​ខ្លាធំ​ ​ស្បែក​ខ្លា​ដម្បង​ ​ពាស​ដោយ​សំពត់​កម្ពល​ ​មាន​ពណ៌លឿង​ ​មាន​អលង្ការ​មាស​ ​មាន​ទង់​មាស​ ​បិទបាំង​ដោយ​បណ្តាញ​មាស​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​រាជរថ​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​កែវមណី​ ​៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​មណិ​រ័តន៍​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​មណិ​រ័តន៍​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ស្ត្រី៨៤០០០​ ​របស់​ព្រះអង្គ​នេះ​ ​មាន​ឥត្ថីរ័តន៍​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ព្រះអង្គ​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ស្រ្តី​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​គហបតី​ ​៨៤០០០របស់​ព្រះអង្គ​នេះ​ ​មាន​គហបតីរ័តន៍​ ​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​គហបតី​ទាំង​នុ៎ះ​ ​សូម​ទ្រង់​ធ្វើ​នូវ​សេចក្តី​អាល័យ​ ​ក្នុង​ព្រះ​ជីវិត​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​ពួក​ក្សត្រិយ៍​ ​៨៤០០០​ ​សុទ្ធតែ​ជា​អ្នក​ចុះចូល​ព្រះអង្គ​ ​មាន​បរិនាយក​រ័តន៍​ជា​ប្រធាន​ ​បពិត្រ​ព្រះ​សម្មតិទេព​ ​សូម​ទ្រង់​បង្កើត​នូវ​សេចក្តី​ស្រឡាញ់​ ​ចំពោះ​ពួក​
ថយ | ទំព័រទី ៤៣ | បន្ទាប់
ID: 636816172439285502
ទៅកាន់ទំព័រ៖