ព្រះត្រៃបិដក ភាគ ២៦

សមណព្រាហ្មណ៍​ពួក​នេះ​ ​បដិសេធ​ ​(​ពាក្យ​)​ ​របស់​សមណព្រាហ្មណ៍​ទាំងនោះ​ ​ដំណើរ​នោះ​ ​តើ​ព្រោះ​ហេតុអ្វី​ ​ព្រោះថា​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងអស់​នេះ​ ​តែង​ប្រកាន់​និយាយ​ថា​ ​មាន​សញ្ញា​ ​ក្នុង​អនាគត​ ​តែង​ពោល​ ​នូវ​ការ​ជាប់​ចំពាក់​ ​គឺ​តណ្ហា​តែមួយ​យ៉ាង​ថា​ ​យើង​ទាំងឡាយ​ ​នឹង​កើត​ក្នុង​លោកខាងមុខ​ ​ដោយ​អាការ​ដូច្នេះ​ ​យើង​ទាំងឡាយ​ ​នឹង​កើត​ក្នុង​លោកខាងមុខ​ ​ដោយ​អាការ​ដូច្នេះ​។​ ​ឈ្មួញ​ ​កាល​ចេញទៅ​ ​ដើម្បី​ជួញប្រែ​ ​តែង​មាន​សេចក្តី​ត្រិះរិះ​ ​យ៉ាងនេះ​ថា​ ​វត្ថុ​នេះ​ ​នឹង​មានដល់​អញ​ ​ដោយសារ​ហេតុនេះ​ ​អញ​នឹង​បាន​វត្ថុ​នេះ​ ​ដោយសារ​ហេតុនេះ​ ​សេចក្តី​នេះ​ ​មាន​ឧបមា​យ៉ាងណា​ ​សមណព្រាហ្មណ៍​ ​ដ៏​ចម្រើន​ទាំងនេះ​ ​ប្រហែលគ្នា​ ​នឹង​ឈ្មួញ​ ​រមែង​ប៉ុនប៉ង​ថា​ ​យើង​ទាំងឡាយ​ ​នឹង​កើត​ក្នុង​លោកខាងមុខ​ ​ដោយ​អាការ​ដូច្នេះ​ ​យើង​ទាំងឡាយ​ ​នឹង​កើត​ក្នុង​លោកខាងមុខ​ ​ដោយ​អាការៈ​ដូច្នេះ​ ​ក៏​មាន​ឧបមេយ្យ​ ​យ៉ាងនោះ​ឯង​។​ ​
ថយ | ទំព័រទី ៦៣ | បន្ទាប់
ID: 636831692120973286
ទៅកាន់ទំព័រ៖