កុសលកម្មបទ១០


ថ្ងៃអាទិត្យ 12 តុលា 2014 - 11:15:10 ល្ងាច - បានអាន៖ 743
បញ្ចូលដោយ៖ គុណ ឃោសោ
តើអ្វីទៅជា​កុសលកម្ម​បថ? ​គន្លង ឬផ្លូវនៃអំពើជាកុសល ហៅថា កុសលកម្មបថ​មាន​១០​យ៉ាង​គឺ កាយសុចរិត អំពើល្អដែលសំរេចដោយកាយ មាន ៣យ៉ាង, វចីសុចរិត អំពើ​ល្អសម្រេច​ដោយ​វាចា​មាន៤យ៉ាង, មនោសុចរិត អំពើល្អដែលសម្រេចដោយចិត្តមាន៣យ៉ាង។ ​យ៉ាង​នី​មួយ​​ៗ​​មាន​​​ដូច​តទៅ​៖
កាយសុចរិត៣
១-បាណាតិបាតា វេរមណី ចេតនា​ជា​ហេតុ​វៀរចាកកិរិយា​ធ្វើ​សត្វ​មាន​ជីវិត​ឲ្យធ្លាក់​ចុះកន្លង​ គឺ​ការ​សម្លាប់សត្វ។
២-អទិន្នា​ទានា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​កាន់យក​នូវ​របស់​ដែលគេ​មិន​បាន​ឲ្យ​ដោយ​កាយ ឬ​ដោយ​វាចា។
៣-កាមេសុមិច្ឆាចារា វេរមណី ចេតនា​ជាហេតុ​វៀរ​ចាកកិរិយា​ប្រព្រឹត្ដ​ខុស​ក្នុងកាម​ទាំងឡាយ។

វចីសុចរិត​៤
១-មុសា​វាទា វេរមណី ចេតនា​ជា​ហេតុ​វៀរចាក​កិរិយា​ពោលពាក្យកុហក។
២-បិសុណាវាចា វេរមណី ចេតនា​ជាហេតុ​វៀរចាក​កិរិយា​ពោលពាក្យ​ញុះញង់​ ស៊កសៀត​បំបែក​បំបាក់​អ្នកដទៃ។
៣-ផរុសវាចា វេរមណី ចេតនា​ជាហេតុវៀរចាក​កិរិយា​ពោលពាក្យ​អាក្រក់​ ទ្រគោះ​បោះបោក​ជេរ​ប្រទេច​​ជា​ដើម។
៤-សម្ផប្បលាបា វេរមណី ចេតនាជាហេតុ​វៀរចាកកិរិយា​ពោលពាក្យ​រោយ​រាយ​ឥត​ប្រយោជន៍។

មនោសុចរិត៣
១-អនភិជ្ឈា មិនមានចិត្ដ​សំឡឹង​រំពៃ​ចំពោះទ្រព្យ​របស់អ្នកដទៃ​ដោយ​គិត​បម្រុង​នឹង​ឲ្យ​មក​ជា​របស់ខ្លួន។
២-អព្យាបាទ មិនមានចិត្ដ​ចង​គំនុំគុំគួន គឺ​ប៉ង​ចង់​ឲ្យអ្នកដទៃ​ដល់នូវ​សេចក្ដី​វិនាស។
៣-សម្មាទិដ្ឋិ គំនិត​យល់ឃើញត្រូវ​ ហើយ​ប្រកាន់​ថាពិតជាត្រឹមត្រូវ​មែន។

អត្ថបទផ្សេងៗទៀត


សារៈសំខាន់នៃគម្ពីរព្រះត្រៃបិដក - ថ្ងៃអង្គារ 30 មិថុនា 2015 - គុណ ឃោសោ
អ្វី​ជា​ព្រះ​ត្រៃ​បិដក​? - ថ្ងៃអង្គារ 30 មិថុនា 2015 - គុណ ឃោសោ
អកុសលកម្មបទ១០ - ថ្ងៃអាទិត្យ 12 តុលា 2014 - គុណ ឃោសោ
គុណសម្បត្តិនៃពុទ្ធបរិស័ទល្អ - ថ្ងៃអាទិត្យ 12 តុលា 2014 - គុណ ឃោសោ