ស្រុកស្វាយមាន ១៤ ភូមិ


ថ្ងៃព្រហស្បតិ៍ 23 តុលា 2014 - 03:11:36 ល្ងាច - បានអាន៖ 954
បញ្ចូលដោយ៖ យ៉ាញ់ ទៀង

វត្តស្វាយសប្បាយជាប់១៤ភូមិ                   ញាតិមិត្តបានផ្តុំសទ្ធាជ្រះថ្លា
ខ្ញុំបាទនឹងសូមជម្រាបជូនថា                      ឈ្មោះយ៉ាងសង្ហាដូចតទៅនេះ។
ទី ១ នោះហៅថាភូមិ តាហោ                     សូមកុំឆោឡោខ្ញុំដឹងប៉ុណ្ណេះ
ភូមិហ្នឹងគេហៅថាសែនពិសេស                ញាតិមិត្តគាត់ចេះសាមគ្គីយ៉ាងមួន។
ទី ២ នោះហៅថាភូមិ តាកុក                      សែនមានក្តីសុខព្រោះចែកជាបួន
តាកុក ខាងត្បូង ខាងជើងសមសួន           ខាងកើតខ្ជាប់ខ្ជួននិង តាកុកខាងលិច។
យើងចូលមកដល់ភូមិ កក់កណ្តៀរ            ក៏រួមចូលគ្នាយ៉ាងច្បាស់កើត-លិច            
 ព្រោះបានភូមិធំមនុស្សច្រើនមិនតិច          រួមគ្នាក្នុងកិច្ច ធ្វើបុណ្យធ្វើទាន។
ដំណើរទៅទៀតគឺភូមិ ជើងឆាង                សប្បាយសងខាងណាស់ញាតិសន្តាន
ធ្វើស្រែចំការដាំដុសផលបាន                    បងប្អូនគ្រប់ប្រាណខិតខំដូចគ្នា។
ងាកទៅរកភូមិនៅខាងត្បូងវត្ត                   ភូមិតូចមែនពិតតែល្អសោភា
ញាតិមិត្តប្រុសស្រីរួបរួមសាមគ្គា                ចេះទៅវត្តវាសន្សំកុសល។
រីឯមួយទៀតគឺភូមិក្រោយផ្សារ                   ទាំងគ្រប់រូបាមានសទ្ធាដល់
ធ្វើបុណ្យឲ្យទានប្រាថ្នាបានផល                អានិសង្សឲ្យដល់បានទៅជាតិក្រោយ។
ខ្ញុំសូមនាំមកភូមិក្របីងាប់                          សម្បូរដោយទ្រព្យធ្វើបុណ្យមិនធ្លោយ
ស្រុះស្រួលសាមគ្គីធ្វើអ្វីក៏ដោយ                 សម្រេចអំណោយផលសព្វកិច្ចការ។
ភូមិថ្មីដើម្បីបញ្ចប់រ៉ាយរ៉ាប់                          ខ្ញុំសូមជម្រាបពុកម៉ែមីងមារ
ភូមិនេះធំណាស់ពុកម៉ែយាយតា                សទ្ធាជ្រះថ្លាហើយល្អឥតខ្ចោះ។
និយាយឲ្យចំមិនថាភូមិណា                       សែនល្អអស្ចារ្យគ្រប់គ្នាទាំងអស់
ទោះបីក្មេងចាស់ក្រមុំកម្លោះ                      សុទ្ធតែចិត្តស្មោះចំពោះវត្តស្វាយ។
មេត្តាខន្តី អភ័យទោសា                             ដល់ខ្ញុំផងណាអំពីចំងាយ
បើស៊យបើស៊ុនលើពាក្យសម្រាយ              កំហុសទាំងឡាយកុំប្រកាន់ណា៕
ថ្ងៃទីៈ ២៣ តុលា ឆ្នាំ ២០១៤
និពន្ធដោយ៖ យ៉ាញ់ ទៀង

អត្ថបទផ្សេងៗទៀត


កំណាព្យរបស់ធម្មាចារ្យ ឆឹង កាន - ថ្ងៃអង្គារ 11 វិច្ឆិកា 2014 - គុណ ឃោសោ
ឆន្ទៈនៃព្រះចៅអធិការវត្ត ស្វាយ - ថ្ងៃសុក្រ 22 មេសា 2016 - គុណ ឃោសោ
អាសូរអ្នកម្តាយ - ថ្ងៃពុធ 01 មិថុនា 2016 - យ៉ាញ់ ទៀង
សុខភាពសំខាន់ - ថ្ងៃពុធ 25 មិនា 2015 - យ៉ាញ់ ទៀង
សាលាបាលីខេត្តឃ្លាំង - ថ្ងៃពុធ 01 មិថុនា 2016 - យ៉ាញ់ ទៀង
ព្រះ​ធម៌ - ថ្ងៃសុក្រ 28 វិច្ឆិកា 2014 - យ៉ាញ់ ទៀង