ថ្ងៃពុធ 25 មិនា 2015 - 09:04:49 ល្ងាច - បានអាន៖ 1079
| មានសុខភាពល្អ |
យើងអាចបន្ត |
ធ្វើអ្វីតាមចិត្ត |
| គ្រប់សព្វកិច្ចការ |
ប្រាថ្នាបានពិត |
ស្រស់ស្រាយក្នុងចិត្ត |
| ជីវិតថ្លៃថ្លា ។ |
|
|
| ពេលមានសុខភាព |
ឥតយកអ្វីប្រៀប |
ផ្ទឹមស្មើសោះណា |
| ទាំងក្មេងទាំងចាស់ |
រស់លើលោកា |
សុទ្ធតែប្រាថ្នា |
| បានសុខសាន្តត្រាណ ។ |
|
|
| អ្នកមានអ្នកក្រ |
ពេលឈឺកម្រ |
បានសុខក្នុងប្រាណ |
| ទោះឈឺតិចពិត |
ចិត្តឥតស្រាកស្រាន្ត |
ក្រែងក្នុងសន្តាន |
| មានជម្ងឺធ្ងន់ ។ |
|
|
| ជម្ងឺច្រើនយ៉ាង |
យើងកុំសំអាង |
លើការបែបន់ |
| ត្រូវខ្លះខុសខ្លះ |
យើងកុំគ្នេរគ្នាន់ |
ត្រូវតែរួសរាន់ |
| រកពេទ្យព្យាបាល ។ |
|
|
| ទោះមានលុយច្រើន |
ទ្រព្យភោគចម្រើន |
ហូរចូលគ្រប់កាល |
| តែបើឈឺហើយ |
ទិញបានស្រាល ៗ |
ធ្ងន់ធ្ងកុំអាល |
| ថាលុយទិញបាន ។ |
|
|
| សុខភាពសំខាន់ |
មានក្នុងរូបក្ខន្ធ |
នៃយើងរាល់ប្រាណ |
| ទឹកមុខស្រស់ថ្លា |
បានល្អសុខសាន្ត |
រស់នៅក្សេមក្សាន្ត |
| ផុតក្តីមួហ្មង ។ |
|
|
| ខំធ្វើសីលទាន |
ភាវនាឲ្យមាន |
កុំឲ្យឆ្គាំឆ្គង |
| តិចតួចស្តួចស្តើង |
កុំដើររំលង |
បានសុខទុក្ខផង |
| ឆ្លងដោយសទ្ធា ។ |
|
|
| មិនបានជាតិនេះ |
យើងត្រូវតម្រេះ |
ជាតិមុខទៀតណា |
| កើតចាស់ឈឺស្លាប់ |
ជារឿងធម្មតា |
នេះហើយហៅថា |
| សង្ខារមិនទៀង ។ |
|
|
| តែសូមជ្រាបថា |
ត្រូវថែរក្សា |
សុខភាពកុំល្អៀង |
| សុខភាពបានល្អ |
សទ្ធាខាត់លាង |
ឲ្យជ្រះថ្លាទៀង |
| ទើបបានផលពេញ ។ |
|
|
| ខ្ញុំបាទក៏សូម |
ជូនពរញាតិញោម |
រកស៊ីចំណេញ |
| សុខរាងរហូត |
កុំបីទោម្នេញ |
សុខភាពពេញលេញ |
| សូមកុំភ្លេចព្រះធម៌ ៕ |
|
|
| |
|
ដោយ៖ យ័ញ ទៀង |