អាសូរអ្នកម្តាយ


ថ្ងៃពុធ 01 មិថុនា 2016 - 09:13:04 ល្ងាច - បានអាន៖ 558
បញ្ចូលដោយ៖ យ៉ាញ់ ទៀង

ម៉ែចិញ្ចឹមកូនពេលនៅក្នុងផ្ទៃ
ទោះពេលញ៉ាំគេងមិនដែលធូរស្រាល
ពេលកូនកើតហើយម៉ែអរខ្លាំងណាស់
ចិញ្ចឹមរក្សាចិត្តមិននឿយណាយ
បង្រៀនគ្រប់សព្វកិរិយាទាំងឡាយ
ត្រូវមានគុណធម៌កុំអោយសាបសូន្យ
ខិតខំសិក្សាវិជ្ជាទាំងឡាយ
ទោះជាម៉ែក្រក៏មិនជាថ្វី
ពេលនេះរៀនចប់ចេញទៅធ្វើការ
មិនបាននៅក្បែទុក្ខទ្វេរួមរឹត
ម៉ែអើយកូនអាណិតម៉ែខ្លាំងណាស់
ព្រោះជីវភាពខិតខំធ្វើការ
ដូច្នេះយើងត្រូវជាកូនទាំងឡាយ
ចិត្តស្រួលស្រណុកព្រោះកូនកល្យាណ
 
ចិត្តម៉ែអរក្រៃថ្នាក់ថ្នមគ្រប់កាល
រហូតសម្រាលកូនចាកគភ៌ម្តាយ ។
ចិត្តមេត្តាច្បាស់ម៉ែទុកជាប់កាយ
កម្លាំងមិនស្តាយអោយសុខដល់កូន ។
ទូន្មានឆោមឆាយមិនអោយស្រពោន
ត្រូវចាំណាកូនពេលធំដឹងក្តី ។
ត្រូវគិតវែងឆ្ងាយណាកូនប្រុសស្រី
ព្រោះវិជ្ជាថ្លៃវិថីជីវិត ។
នៅឆ្ងាយមាតាចិត្តព្រួយនឹកគិត
សុខទុក្ខម៉ែពិតមិនដឹងយ៉ាងណា ។
ពីក្មេងដល់ចាស់លំបាកកាយា
ហត់នឿយយ៉ាងណាក៏ម៉ែទ្រាំបាន ។
ចូរធ្វើអោយម្តាយសប្បាយក្នុងប្រាណ
មាសប្រាក់ប៉ុន្មានក៏មិនប្រៀបស្មើ ។
 
  យ៉ាញ់ ទៀង

អត្ថបទផ្សេងៗទៀត


កំណាព្យរបស់ធម្មាចារ្យ ឆឹង កាន - ថ្ងៃអង្គារ 11 វិច្ឆិកា 2014 - គុណ ឃោសោ
សុខភាពសំខាន់ - ថ្ងៃពុធ 25 មិនា 2015 - យ៉ាញ់ ទៀង
សាលាបាលីខេត្តឃ្លាំង - ថ្ងៃពុធ 01 មិថុនា 2016 - យ៉ាញ់ ទៀង
ស្រុកស្វាយមាន ១៤ ភូមិ - ថ្ងៃព្រហស្បតិ៍ 23 តុលា 2014 - យ៉ាញ់ ទៀង
ព្រះ​ធម៌ - ថ្ងៃសុក្រ 28 វិច្ឆិកា 2014 - យ៉ាញ់ ទៀង
ឆន្ទៈនៃព្រះចៅអធិការវត្ត ស្វាយ - ថ្ងៃសុក្រ 22 មេសា 2016 - គុណ ឃោសោ