ថ្ងៃសុក្រ 28 វិច្ឆិកា 2014 - 10:54:03 ល្ងាច - បានអាន៖ 883
ព្រះធម៌សែនធំហើយទូលាយណាស់
ព្រះធម៌ដែលមានក្នុងខ្លួនជនណា
ព្រះធម៌នាំសត្វឲ្យប្រព្រឹត្តល្អ
ព្រះធម៌អប់រំមានក្តីសុខច្រើន
ព្រះធម៌មានហើយសត្វខំបដិបត្តិ
ព្រះធម៌ចម្លងឲ្យសត្វដើរទៅ
ព្រះធម៌មិនចេះលំអៀងសត្វណា
ព្រះធម៌ឲ្យសត្វមានបញ្ញាញាណ
ព្រះធម៌នាំឲ្យសទ្ធាជ្រះថ្លា
ព្រះធម៌តាំងនៅរហូតក្នុងលោក |
ព្រះធម៌អាចដាសសត្វក្នុងលោកា
ព្រះធម៌ថ្លៃថ្លាជននោះចម្រើន ។
ព្រះធម៌បវរមិនឲ្យភ្លើតភ្លើន
ព្រះធម៌ឲ្យកើនសម្បូរញាតិផៅ ។
ព្រះធម៌ហ្មឺងម៉ាត់សត្វរួចរណ្តៅ
ព្រះធម៌តាំងនៅសត្វដល់និព្វាន ។
ព្រះធម៌មេត្តរាល់គ្រប់ជំហ៊ាន
ព្រះធម៌ជាស្ពានចម្លងសត្វលោក ។
ព្រះធម៌ករុណាបំបាត់ទុក្ខសោក
ព្រះធម៌មិនគោកមិនរីងទៅហោង ៕ |
យ៉ាញ់ ទៀង