កំណាព្យរបស់ធម្មាចារ្យ ឆឹង កាន


ថ្ងៃអង្គារ 11 វិច្ឆិកា 2014 - 05:43:17 ល្ងាច - បានអាន៖ 2863
បញ្ចូលដោយ៖ គុណ ឃោសោ


កំណាព្យរបស់ធម្មាចារ្យ ឆឹង កាន​
.ព្រះធម៌មិនស្ដាប់ច្បាប់មិនអាន     ចេះចាំនិងមានមកពីណា
ខ្លួនឯងមិនស្វែងជោគវាសនា          សង្ឃឹមទេវតាគេអាណិត។

.មានៈជើងឯកប៉ែកខាងរឹង            ល្ងង់ម្លឹងគង់មិនព្រមញ៉មអ្នកណា
មានៈនេះមានដរាបណា                  ប្រយោជន៍ខ្លឹមសារត្រូវអន្តរាយ។

.ខាងឃើញមុខម៉ែមានទៅទាស់អី  កុំតែបាត់មុខប្ដីឬឪអាង៉ា
ខានឃើញមុខឪគ្មានបញ្ហា               កុំតែបាត់ភក្រ្តាម៉ែអាទូច។
គំនិតបែបនឹងច្បាប់លោកថា             ចូលក្បួនបរាគេចមិនរួច
តែមិនរហ័សច្បាស់ជាធ្ងួច                 ត្រូវចេះកំហូចវាផ្ដន្ទា។
 
.​ ស្រណោះម្ដាយថ្ងូរម៉ែស្រែក
គួរអាសូរចិត្តអាណិតម៉ែ
ស៊ូទ្រាំចាញ់គភ៌ញ័រល្ហិតល្ហៃ
ម្លឹងហើយម៉ែនៅនឹកស្រឡាញ់
ទន្ទឹងឱ្យតែខែមកជិត
ពេលឆ្លងទន្លេម៉ែឈឺណាស់
ស្ទើរផុតជីវិតចាកលោកកិយ
បើម៉ែបានឆ្លងផុតវាលធំ
សំឡេងកូនតូចដូចបណ្ដាំ
ម៉ែចិញ្ចឹមកូនម៉ែថ្នាក់ថ្នម
ឆ្លងកាត់តំណក់នៃលោហិត
អស់៩ខែម៉ែពរផ្ទៃ
អាស្រ័យបុត្រភ្ងាផ្ញើជីវិត។
លំបាកម្ដេចមិញឥតបើគិត
ចិត្តពិតចង់ឃើញបុត្រពិសី។
ឈឺក្រៃឈឺក្រាស់ហួសឧបមេយ្យ
វិស័យមច្ចុរាជមករង់ចាំ។
ម៉ែស្ដាប់កូនយំម៉ែចំណាំ
ផ្សះផ្សាំទ្រូងម៉ែឱ្យល្ហែពិត។
បំពេរបីបមលោមប្រណីត
ផ្តិតដោយឱរាដ៏ថ្លាស្អាត។
 
ស្រណោះព្រលឹងម៉ែអាសូរចិត្តម្ដាយ
កាលវ័យទារក
ម៉ែថ្នមម៉ែបក់
ហត្ថាទាំងសង
ពេលម៉ែមានទុក្ខ
បណ្ដាញស្មាញស្មុគ្រ
បុត្រភ្ងាពិសិទ្ធ
រីម៉ូត្រលាមក
គំរើក្អួតឈ្លក់
ឥតថប់ចិន្តា
ពេលមានរោគា
ឈឺថ្កាត់នានា
ឱរាចង្អៀត
គ្រាកុមារវ័យ
ចិត្តម្ដាយរំពៃ
សិល្បៈវិទ្យា
ទោះក្រយ៉ាងណា
ធើ្វស្រែចំការ
ឱ្យប្រសើរឡើង
ពេលវ័យបឋម
កំលោះក្រមុំ
គយគន់គ្នាន់គ្នេរ
ពេលកូនប្រុសស្រី
មានប្រពន្ធប្ដី
ស៊ីចុកគ្រប់គ្រាន់
កូនសុខសប្បាយ
ស្រុះស្រួលស្រស់
ម្ដាយគ្មានទាមទារ

មិនឱ្យមានឆ្គង
ធើ្វជាបង្គង

ថ្លុកភពងងឹត
ម្ដាយសប្បាយចិត្ត

ក្រខ្វក់មេ្ដចម្ដា
វិស័យដូចផ្កា

ម៉ែមិនចង់ឃ្លាត
បែបន់អភិវាទ

ឱ្យកូនសិក្សា
រៀបចំវាសនា

កាយស្រូវចំបើង
ឱ្យបានកូនថ្កើង

ពេញដូចដួងខែ
ចិត្តគួចលួចស្នេហ៍

ចិត្តម្ដាយគ្នេរគ្នាន់
កុំបីរិះគន់

ម៉ែសប្បាចិត្ត
ឧះឱអនិច្ចា

អង្អែលស្រវា
ទ្រនំជីវិត។

បានយល់ភក្រ្តា
ផុតទុក្ខមួយគ្រា។

ម៉ែគ្មានខ្ពើមស្អប់
ពិដោរធម្មជាតិ។

ទ្រូងម្ដាយខ្លោចផ្សា
ឱ្យតែកូនជា។

រៀនលេខអក្ខរៈ
អនាគតរុងរឿង។

យកប្រាក់ឱ្យរៀន
ស្មើមុខនឹងគេ។

ចិត្តម្ដាយស្រទន់
សម្ផស្សសោភ័ណ។

ចង់ឱ្យបានសុខ
ឈ្លោះទាស់ទែងគ្នា។

ត្រង់ម្ដាយអត់ឃ្លាន
អាសូរម្ដាយខ្ញុំ។
 
៦. កុំស្រឡាញ់អ្នកដទៃជាងម៉ែកុំឃើញគេថាល្អជាងម្ដាយ
សូមក្រើនដល់កូនប្រុស
ចូរអ្នកតាំងសន្ដាន
បើអ្នកអាយុ ២០
កាលយើងបានបីខែ
ហៃកូនគ្រប់ប្រាណអើយ
ម៉ែឪនៅលើផ្ទះ
បានម្ហូបចំណីគាប់
ជូនគាត់ពិសាមុន
សំពត់អាវស្លៀកពាក់
រៀបចំល្អម៉ត់ចត់
ម៉ែពុកមានជម្ងឺ
ផ្លាស់ប្ដូរបបរបាយ
ពេលជាទឹកនោះស្រាល
ទឹកស្រាលប្រែក្លាយជា
រវាំងការរាក់ជ្រៅ
សំរាមធូលីមាន
សូមអ្នកធើ្វតបគុណ
ល្អហើយបានបុណ្យផង
រីអស់ជនសប្បុរស
សរសើរហើយរក្សា
បានជាខ្ញុំរំលឹក
នឹកដល់កូនផងដែរ
តែសូមផ្ដាំចុងក្រោយ
សូមផ្ដាំចាំឱ្យជាប់
ស្រីទាំងអស់គ្រប់ៗប្រាណ
កុំបានភ្លេចទុក្ខរបស់ម៉ែ។
សូមអ្នកលៃគិតរិះរេ
តើម៉ែយើងធើ្វអ្វីខ្លះ។
កុំព្រងើយចូររហ័ស
អ្នករវៀសសន្សំបុណ្យ។
ជូនគោរពអ្នកមានគុណ
អ្នកបានបុណ្យជាប្រាកដ។
បើប្រលាក់បោកហាលបត់
នេះជាវត្តកូនទាំងឡាយ។
រោគយាយីសកលកាយ
ចូរខ្វល់ខ្វាយថែរក្សា។
ក្នុងពេលកាលមានរោគា
ធ្ងន់ហត្ថាលើកពុំបាន។
មើលទីនៅទីសំរាន
 បោសជូតលាងឱ្យស្អាតផង។
ប្រសើរលន់ឥតសៅហ្មង
ត្រង់គន្លងនៃកុសលា។
ទោះជាមនុស្សឬទេវតា
ជួយការពាររាល់ថ្ងៃខែ។
អាណិតនឹកអស់ឪម៉ែ
សូមរិះរេចារចែងចប់។
បើថ្លោះធ្លោយសូមកុំស្អប់
សូមកុំស៊ីដប់សងមួយ។
 
. រឿងចាស់គ្មានសិទ្ធនឹងចៀសបាន
ទោះលោមអង្វរសូកយ៉ាងណា
រឿងឈឺឥតរើសរូបសខ្មៅ
ឈឺតូចឈឺធំបំពត់
ពេលស្លាប់ជាពេលអស់កម្មសិទ្ធ
ក្ដីស្លាប់ឥតមានអ្នកត្រូវការ
ម៉ែឪកូនចៅប្ដីប្រពន្ធ
ជាទីស្រឡាញ់ពេលនិយម
អ្នកអាក្រក់អ្នកល្អអ្នកសខ្មៅ
សុទ្ធតែមានកម្មជាបន្ទាត់
គ្រប់ប្រាណតែងមានជាធម្មតា 
អស់ទាំងលោកាគ្មានផ្សារលក់។
ម៉ឺនសែនផ្សាក្ដៅដូចភ្លើងភ្នក់ 
ខ្ទេចខ្ទាំដំគក់សរីរាង្គ។
ពេលនាំជីវិតចាកកាយា 
តែមច្ចុមារមិនយោគយល់។
សង្សារទ្រព្យធនធ្លាប់ថ្កើងថ្កល់ 
គង់ក្រោមឥទ្ធិពលក្ដីប្រាស់ព្រាត់។
អ្នកឆ្លាតអ្នកខ្លៅអ្នកក្រខ្សត់ 
កំណត់ចែងចារវាសនាអើយ។
 
. អត្តភាពជាមនុស្សពេញហៅក្រ
កសាងសន្សំយ៉ាងចំណាន
ក្រពីរគឺជីវិតការរស់នៅ
សន្សំសុចរិតឥតមានខ្ចោះ
ដល់ក្រទីបីបានស្ដាប់
ព្រះធម៌យូរៗទើបមានម្ដង
ទីបួនកម្រក្រក្រៃណាស់
ប្រសើរលើសលោកជោគវិសុទ្ធ
យោនរោរីនរៈទាំងឡាយអើយ
ជាលាភឧត្តមធំមហិមា
កុំបីលង់លក់វង្វេងភ្លេច
គិតកាញ់កុំឱ្យចាញ់ជាតិមុន
សាងល្អក្រណាស់ដូចច្រាស់ទឹក
ទោះទាំងទឹកភ្នែកជ្រែកក៏ដោយ
កើតដោយផលល្អដែលយើងបាន 
នាំយើងឱ្យបានភពជាមនុស្ស។
រស់ហើយត្រង់ផ្លូវនៃសប្បុរស 
នេះពិតជារស់ហើយល្អផង។
ព្រះធម៌ជាច្បាប់ឥតសៅហ្មង
ក្រក្រៃកន្លងប្រាកដពិត។
គឺក្របានត្រាស់ជាព្រះពុទ្ធ 
ឆ្លងផុតងងឹតគឺអវិជ្ជា ។
បានកើតមកហើយគ្រប់អង្គារ 
ចូរអ្នកឧស្សាហ៍សាងដើមទុន។
ចុះចាញ់កលល្បិចនៃកាមគុណ 
តែស៊ុនដល់ស៊យគង់ស្ដាយក្រោយ។
ប្រឹងល្ងាចប្រឹងព្រឹកកុំបណ្ដោយ 
ចុងក្រោយផលបានក្សាន្តសុខា។

. ទឹកមួយប្រលង់កុំក្បង់នឹងដៃ          នាំឱ្យចង្រៃល្អក់វរវឹក
គួរលុតជង្គង់បង្អោនក្រេបផឹក             មេ្ដចបានមួយក្អឹកបំបាត់ខះក។
ជីវិតមានតិចកុំបិចធើ្វបាប                  ថ្នាក់ថ្នមសុខភាពសម្រាប់សាងល្អ
សន្សំរឿងស្អាតសង្វាតធម៌ស             ឱ្យដូចជាស្កររក្សារសផ្អែម។

១០.ទឹកស្អុយទឹកជ្រាំផ្សំបានជាជី        ​ គ្រាប់ស្វាយចន្ទីលីងទទួលភ្ញៀវតុ
ត្រីស្អុយត្រីហើមផ្សំធើ្វប្រហុក              ធម៌នៅនឹងមុខសំកុកដល់ណា។
 
១១. លុយអើយៗលុយ
ទំរាំលុយដាច

ទោះខ្វិនទោះខ្វាក់
ឱ្យតែស្មោះស្ម័ត្រ

ចំនែកនាងមាស
ទាល់តែអ្នកមាន

រីឯនាងពេជ្រ
អ្នកមានព្រួលៗ
 
មិនក្រអូបមិនស្អុយ
ធើ្វម្ចាស់ប៉ុន្មាន
ឥតមានប្រកែក។
អ្នកមានផុតថ្នាក់
ប្រាក់មិនដែលស្រែក
បាត់បង់រូបកាយ។
រាប់អានដោយផ្ទះ
ទើបមាសប្រាថ្នា
មាសថាទេៗ។
រស្មីព្រេចៗ
ពេជ្រថាទេៗ
ម៉ាក្សសឺដេសរ៉ុលវ៉ូ។
ជាទីរាប់អាន
រ៉ាប់ចេះតែបាន

ឬធុនដងវែក
ទល់ខ្លួនរហែក

ឬយល់ភក្រ្តា
អ្នកក្រឡេឡា

អន្រ្ទើសលើសគេ
ពេជ្រថាទាល់តែ
 

១២. ល្ហុងទុំក្រូចឆ្មាជាចំណីទាស់របស់អ្នកចាញ់បរ         កំសត់ក្រីក្រជាចំណីទាស់ជំពាក់គេ
ស្រ្តីរូបស្អាតជាចំណីទាស់របស់ប្រុសស្នេហ៍                   ល្ងង់មិនកែប្រែជាចំណីទាស់របស់មនុស្សចចេស។
 
១៣. រកសប្បុរសថាមិនដឹងនៅឯណា
រកអ្នកទ្រង់សីលថាទៅមិនដល់
ថ្ងៃសីលថារវល់ជាប់ដេរកាត់
៨កើតថាជាប់ទៅទីក្រុង
៨រោចថារវល់ក្រែមជាប់មាត់
ពេលថ្ងៃថារវល់ចាត់ចែងការ
នៅក្មេងថាទាស់ឯងក្រមុំ
ទៅវត្តក្រែងមាត់គេចំណាយ
មានប្ដីថាទាស់និងពុកវា
ចំណែកមីងថាចោលកូនឱ្យរហង់
ចូលឆ្នាំភ្ជុំបិណ្ឌគេទៅវត្ត
ឯងឯណេះថាបានដាច់ឆ្នាំចាស់
ដល់ផ្លូវចូលវត្តហ្វ្រាំងមិនស៊ី
ថាទៅវត្តនោះគ្មានតម្លៃ
បណ្ដោយជីវិតតាមខ្សែញាក់
បើបានចូលវត្តអែបខាងៗ
មើលអ្វីនិយាយអ្វីចេះតែបាន
អានច្បាប់ឬស្ដាប់ព្រះសទ្ធម្ម
ខែប្រាំប្រឹងមិនរួចថ្ងួចថាត្រក
ឆ្នាំវកថាចិត្តមិនជ្រះថ្លា
បែបហ្នឹងកុំបឿងបានឋានសួគ៌
ហៃអស់ពួកយើងផងទាំងឡាយ
រកផ្ទះអាចារ្យថាមិនស្គាល់
ស្ដាប់ធម៌ថារវល់បោកភួយមុង
ថ្ងៃអាទិត្យថារវល់ឆាស្ងោរហុង
ពេញបូណ៌ថាបុ្រងទៅចំការ
ខែដាច់ថាមិនដឹងទៅវត្តណា
ពេលយប់នោះថាសំរាកកាយ
ចាស់ជំនុំថាទាស់ឯងមេម៉ាយ
ថាមាននិស្ស័យនិងលោកសង្ឃ
រីឯតាថាយាយមិនស្រួលអង្គ
រីឯបងថាគ្មានមនុស្សចាំផ្ទះ។
ប្រតិបត្តិទានសីលថ្វាយបង្គំព្រះ
ម្ដងណេះគិតលះឱ្យអស់ដៃ។
ហុងដាមីគីធីអាកៃ
ឯកភ្នំៗសំពៅសប្បាយជាង។
តណ្ហាជាអ្នកធ្លាក់រូបរាង
ព្រោះខ្លាចតឺនុយឯងមិនសម។
ទោះម៉ោងប៉ុន្មានមិនចាប់ខំ
តែមួយម៉ោងយ៉ាប់ទ្រាំអ្វីម្ល៉េះណា
ខូចខុសខាតខកដល់វស្សា
ឆ្នាំរកាថាបញ្ហាមិនរសាយ។
គាប់គួរដាក់ទុកញាតិអបាយ
វល់ខ្វាយដូរម៉ូតម្ដងមើល៍!។

១៤. ដូចចងអង្រឹងដេកលើចុងត្នោត    អ្នកដេកនោះសោតស្រៀវប៉ុណ្ណា
អបាយភូមិគួរខ្លាចគួររអា                    ជាងការដេកអង្រឹងនោះទៅទៀត

១៥. សម្ដីពីរោះមានក្នុងអសប្បុរស    ថ្នាំពិសចំរុះក្នុងទឹឃ្មុំ
រសឆ្ងាញ់មានជាតិពុលលាយឡំ        បីនេះសូមផ្ដាំត្រូវប្រយ័ត្ន។

១៦. បើគេមិនចង់កុំចង់ជួសគេ           រឿងនោះនាំតែកើតក្ដីអម្ពល់
បើគេនោះចង់សឹមយើងខ្វាយខ្វល់      ការជាកុសលរវល់គាប់ហោង។

១៧. ពាក្យល្អអសប្បុរសមិនត្រូវការ    ក្រៀលបក្សាមិនត្រូវផឹកទឹកដោះ
ស្ដ្រីជាសត្រូវនឹងតាបស                     ដំរីខ្លាពស់ជាសត្រូវអ្នកដើរព្រៃ

១៨. ថ្នាំពិសជាសត្រូវមុខដំបៅ          មួម៉ៅជាសត្រូវសុខសេរី
កំពីងពួយជាសត្រូវសន្ទួងថ្មី               ប្រពន្ធក្មេងជាសត្រូវនឹងប្ដីចាស់។

១៩. ឃើញអ្នកចេះគេវៀររបស់ណា   គួរផ្ដោតនេត្រាសោតាសណ្ដាប់
បង្អោនគន់គិតដោយខ្ជួនខ្ជាប់            ប្រញាប់លះវៀរនោះហោង។

២០. រៀនមិនទាន់ចប់មួយសៀវភៅថាគេមិនដល់អញ សីល៥នោះមិនទាន់គ្រប់ជ្រុងផងនូវតែថាមិនដល់អញ សីលឧបោសថនោះបាត់ៗឃើញៗ នៅតែថាគេមិនដល់អញ មិនទាំងដែលបានសេចក្ដីស្ងប់ចិត្តក្នុងសមថសូម្បីតែមួយ ផ្ទាត់ក្រចកផង នៅតែថាគេមិនដល់អញ ហើយមិនដែល ឃើញ​ច្បាស់នូវកិរិយាដែលកើតឡើងនិងកិរិយារលត់ទៅ របស់នាម​និង​រូប​សូម្បីតែមួយប៉ប្រិចភ្នែកផង នៅតែថាគេមិនដល់អញ អើហ្ន៎ គួរ គួរអស្ចារ្យណាស់តើអារឿងដែលថាគេមិនដល់អញនេះវាមានព្រំ ដែនត្រឹមណាទៅ ? ។

២១. ស៊ីម្ជូរទឹកប្រហុកគង់គេលាន់មាត់ឆ្ងាញ់ ស្ដាប់ធម៌នោះមិញមិនឮឆ្ងាញ់សោះ
ចាយលុយធើ្វទានមានតែភ័យខ្លាចអស់       ត្រង់កន្លែងនេះកន្លែងនោះអស់ប៉ុន្មានក៏អស់ទៅ។

២២. រឿងណាដែលត្រូវច្រើនតែនៅលើខ្ញុំ ខុសតូចខុសធំច្រើនតែនៅលើគេ
កំហុសខ្លួនឯងថ្លែងមិនសូវចេញទេ          បើកំហុសរបស់គេឃើញផងឮផង

២៣. បើចង់បានគ្រាន់បង្អន់រឿងអួត    បើមិនចង់បានឆ្កួតចម្រើនសតិ
ចង់ចៀសអបាយរម្លាយទិដ្ឋិ                កិលេសប៉ប្រិកុំបឿងឋានសួគ៌។

២៤.ស្រលាញ់សៀវភៅជាសញ្ញានៃអ្នកចេះ     មានចំណេះជាសញ្ញាមិនក្រខ្សត់
ពានាជាសញ្ញាអ្នកចូលវត្ត                            អត់សំពត់ជាសញ្ញានៃអាចេលក៍
 
២៥. គេឯណោះធើ្វអាក្រក់យើងឯនេះខឹង តើទាំងពីរអ្នកហ្នឹងអ្នកណាគ្រាន់បើជាងអ្នកណា ?
អំពីទោសរបស់កាម
កំណាព្យពាក្យប្រាំពីរ
នាមដើមខ្ញុំឈ្មោះអក្សរ “ក”
រៀបរៀងធម៌នេះទុកបម្រុង
គ្រាន់បានអានមើលបានចេះដឹង
នូវទោសកាមគុណធ្ងន់ក្រៃណា
ចាប់ផ្ដើមនិពន្ធនៅថ្ងៃពុធ
នាឋានទៀបវ័នកោះកសាង
ថ្ងៃ៩កើតខែមិគ្គសិរ
ចុង៧៩ស្ងួនពិសី
កាមមានរសផ្អែមដូចទឹកឃ្មុំ
រូបសម្លេងក្លិននិងរសា
កំសាន្តហិចហក់ក្នុងភ្នក់កម្ម
កាមនាំរីករាយនៅក្នុងលោក
កាមនេះតែងតែនាំបំភ័ន្ត
គេតែងនាំចិត្តឱ្យរីករាយ
ប៉ុន្តែបើស្ដីពីរឿងទោស
គ្រប់ខ្យល់ចេញចូលគ្មានលោះគ្រា
១អដ្ឋិកង្កលោបមា
ជនណានែបនិត្យពិតភ្នែកស្លឹង
បានសេចក្ដីថាការស្វែងកាម
ទុក្ខព្រួយកាយចិត្តឥតបើថ្លែង
ដូចសត្វសុនខអង្កៀមឆ្អឹង
គ្មានបានពេញពោះរសជាតិជៅ

ឆ្លងដល់ទីពីរនិងរិះរេ
ទោសកាមដូចខ្លែងពាំមំសា
ដូចជនអ្នកមានកូនប្រពន្ធ
ក្នុងទ្រូងរែងទុក្ខទាំងយប់ថ្ងៃ
ណាមួយលំបាកព្រួយរក្សា
ក្នុងទ្រូងខ្ទេចខ្ទាំដូចដំគក់

ទីបីតិនុគ្គោបមា
ដំបៅដួងចិត្តពិតអំពល់
ស្ដាយមួយព្រោះព្រាត់ប្ដីប្រពន្ធ
ព្រាត់កូនសំឡាញ់ព្រោះទៅឆ្ងាយ
ព្រាត់សក្តិព្រាត់យសឈ្មោះធ្លាប់ល្បី
ត្រកូលពូជពង្សមិត្តទាសា

អង្គារកាសូបមា
ពេញក្នុងរណ្ដៅច្រាសឆ្អៅឡើង
ឥតមានលោះលាត្រាប្រណី
សំរក់ទឹកភ្នែកសំរែកយំ
ក្ដៅមួយព្រោះចង់មិនដូចចិត្ត
ក្ដៅមួយព្រោះព្រាត់ឥតសង្ស័យ

ប្រាំសុបិណគោបមា
ជនណានែបនិត្យពិតពុំស្កប់
ស្រមើស្រមៃដូចស្រមោល
ម្ដងសើចម្ដងយំដូរវេនគ្នា
ម្ដងណាហាក់ដូចជាស្រឡាញ់
ស្រពិចស្រពិលស្រពោនអាប់

ឯយាចិតគោបមា
ប្រើប្រាស់ភ័យស្លន់បន្ទន់រេ
រីសង្ខារធម៌ផងទាំងឡាយ
ផ្ទុយនឹងបំណងសត្វនានា
ព្រោះថាសត្វលោកគ្មានកម្មសិទ្ធិ
មច្ចុតឹងទារនារាល់ថ្ងៃ

ប្រាំពីររុក្ខផលោបមា
ដុះនៅលើដីព្រៃព្រឹក្សឋាន
ជួនត្រូវដំបងជួនត្រូវទំពក់
វិនាសមែកដើមស្លឹកទុំខ្ចី
រឿងរ៉ាវរបស់កូនឯណោះសោះ
រឿងរ៉ាវលោកប្ដីឯណោះទេ

ប្រាំបីសប្បិសូលោបមា
ដែលមានមុខស្រួចដ៏ក្រៃលែង
មុតហើយមិនងាយនឹងដកបាន
ប្រកបដោយពិសសែនផ្សាក្ដៅ
លំពែងមានងៀងទៀងជាតឹង
ក្រហាយក្រហល់ខ្វល់តក្កមា

ប្រាំបួនអសិសូនោបមា
សម្រេចទៅដោយមុខកាំបិត
រូបសំលេងក្លិននិងរសា
វានាំឆន្ទរាគរាលដាលជាំ
ផ្ទួនហើយផ្ទួនទៀតឆ្លៀតបន្ថែម
ចេញសោកនាដកម្មប្រចាំថ្ងៃ

ដប់សប្បសិរោបមា
តែមានខាំហើយមិនងាយរស់
កាមតែងបៀតបៀនកាមតែងប្លន់
ឱ្យសោកសង្រេងថ្លែងចរចា
តានតឹងតោកយ៉ាកលំបាកយ៉ាប់
ពិសកាមរែងខ្លាំងគ្មានអ្វីដល់
សប្បុរសទាំងឡាយចូររិះគិត
នូវទោសកាមគុណដប់ប្រការ
ទោសកាមតាមចែងមិនទាន់ចប់
តាមពុទ្ធតម្រាស់ត្រាស់ក្រៃលែង
ជនខ្លះធើ្វស្រែធើ្វចម្ការ
ខ្លះទៀតរៀនលេខរៀនអក្សរ
ខ្លះចិញ្ចឹមគោចិញ្ចឹមក្របី
ខ្លះធើ្វអ្នកហ៊ានគ្មានគិតបាប
ពេលដែលចេញស្វែងរកសម្បត្តិ
និងព្រោះកំដៅព្រះសូរិយា
ទុក្ខព្រោះសម្ផស្សរបោមមូស
នេះហើយទោសកាមតាមឈ្លានពាន
ជួនកាលជួញខាតសែនខកចិត្ត
ជួនត្រូវអ្នកធំអូសរឹបជាន់
ជួនត្រូវភ្លើងឆេះកណ្ដៀរស៊ី
សត្រូវនៃទ្រព្យហួសបរិយាយ
ជួនកាលចេញជួញមិនចំណេញ
ចង្អៀតចង្អល់អម្ពល់ចិត្ត
កាមនាំឱ្យម្ដាយឈ្លោះនឹងកូន
ទាស់ទែងរាជានិងរាជា
សត្វលោកដែលត្រូវកាមដឹកនាំ
វង្វេងវិលវល់សែនវៀចវង់
កាមនាំសម្លាប់នាំលួចប្លន់
នាំសេពមេរ័យនិងសុរា
រីកាមមានទោសច្រើនអនេក
ធ្ងន់លើសអម្រែកសុមេរ័យ
កាមនាំឱ្យសត្វវិបត្តិចិត្ត
ភ្លេចពាក្យប្រដៅក៏ព្រោះតាម
កាមនាំឱ្យអាប់អន់កេរ្តិ៍ឈ្មោះ
កាមនាំឱ្យភ្លេចគុណឪម៉ែ
កាមនីវរណៈគ្រឿងរារាំង
កាមបាំងភពព្រហ្មបាំងសួគ៌ឋាន
ដូចនិព្វាននៃនន្ទមាណព
ជាសាវិកាព្រះជិនស្រី
ទោសកាមដូចស្ដែងដោយឧបមា
តែទោសក្រៅនេះអនេកពិត
កាមជាបូសរោគកាមជាសរ
កាមកើតម្ដងៗហិនកុសលា
កាមគុណជាគ្រឿងជាប់ជំពាក់
កាមជាអនុស័យដេកត្រាំនៅ
កាមតែងឈ្លានពានរុករានហួស
កាមនាំឧបាសកឧបាសិកា
កាមនាំឱ្យឈប់កាន់សីលប្រាំ
កាមនាំកាយចិត្តខិតអង្កិល
កាមនាំប្រឆាំងនឹងព្រះពុទ្ធ
កាមនាំកំណាញ់ទឹកកំណាញ់បាយ
យោនរោរីនរៈទោះប្រុសស្រី
នូវទោសកាមគុណដោយបញ្ញា
អហំ រីខ្ញុំសូមបន្ទន់
ចំពោះអ្នកស្ដាប់គ្រប់កន្លែង
រីផលដែលខ្ញុំបានរិះគិត
ខ្ញុំសូមបង្គំឱនសិរិសី
ទោសកាមទាំងឡាយសូមឆ្ងាយបង់
ឃើញទោសកាមគុណដូចសច្ចា
សូមបានក្រេបផឹកទឹកអំរិត
ភពបីរែងទុក្ខក្រៃពេកពន់
បើមិនទាន់ដល់អមតៈឋាន
ប្រោះព្រំដោយក្លិននៃកុសលា
បើខ្ញុំនៅត្រាច់អន្ទោលទៅ
នោះខ្ញុំសូមបានរួមប្រសព្វ
សូមមានវាចាជាសុភាសិត
គ្រប់ជាតិខ្ញុំសូមជាប់នៅសីល
ដោយផលធម្មទានជាកំណត់
សូមស្ថិតនៅនិត្យជិតចិត្តកាយ
រីផលធម្មទានមានឥទ្ធិពល
ឧបជ្ឈាយាចារ្យបងប្រុសស្រី
មួយអន្លើដោយសត្វគ្រប់ៗឋាន
ដែលជាប់និស្ស័យជាទាយាទ
សូមអញ្ជើញលោកមកទទួលផល
ក្ដីសុខចម្រើនគ្រប់ប្រការ
អា ប្រកប ន នៅខាងចុង
ពួកជននៅក្នុងព្រះសាសនា។
ត្រិះរិះរំពឹងពិចារណា
តាមដោយឧបមាមាន១០យ៉ាង។
ខែ១១គត់ពេលព្រឹកព្រាង
បានខាងនាថ្ងៃទី២៨។
មមែជាឆ្នាំមានសេរី
កវីចាត់ចែងថ្លែងអត្ថា។
បៀមបៅអារម្មណ៍ប្រាំប្រការ
មានផោដ្ឋព្វាគម្រប់ប្រាំ។
រាល់ថ្ងៃខែឆ្នាំពុំមានល្ហែ
ធ្លាក់ចិត្តជាប់ជាក់ដោយក្ដីស្នេហ៍។
ទោះទុក្ខខ្ជាន់ៗគង់មិនណាយ
វេចស្ពាយអារម្មណ៍ខាងឥដ្ឋា។
កំហុសឆ្លុះចេញឥតគណនា
ទើបលោកឧបមា១០សុទ្ធសឹង។
កាមប្រហែលគ្នានឹងរាងឆ្អឹង
ជញ្ជឹងជញ្ជប់ទឹកមាត់ឯង។
រហេមរហាមសែនចំបែង
ក្រៃលែងក្រៀមក្រោះគ្រឿងសោកសៅ
ទោះបីខំប្រឹងយ៉ាងណាទៅ
ប្រឹងទៅបានត្រឹមនឿយអាត្មា។

គឺមំសបេសូបមា
ឱរាតានតឹងសឹងភិតភ័យ។
ស្វាមីទ្រព្យធនគោក្របី
ក្រែងជនដទៃលៃលួចឆក់។
ណាមួយចិន្តាកករល្អក់
ណាដេកមិនលក់ព្រោះកង្វល់។

ថាដូចគប់ភ្លើងកាន់ច្រាស់ខ្យល់
ក្រវាយក្រវល់ព្រោះសោកស្ដាយ។
សង្សារទ្រព្យធនឬព្រាត់ម្ដាយ
ខ្ចាត់ខ្ចាយសម្បត្តិទ្រព្យនានា។
ព្រាត់ខុសសេរីឬគ្រឹះហា
ក្លាយជាក្ដៅផ្សាឆេះខ្លួនយើង។

ទីបួនដូចជារងើបភ្លើង
ព្រោះកាមជាគ្រឿងសែនក្ដៅងំ
រាល់រូបប្រុសស្រីដូចបូសកុម
ដូចដុំសិលាមហាធ្ងន់ក្រៃ។
ក្ដៅមួយព្រោះគិតនឹកអាល័យ
ចិន្តាដួងចៃឥតបីស្ងប់។

កាមនេះលោកថាដូចយល់សប្ដិ
ទោះច្រើនលើសលប់ឥតខ្លឹមសារ។
ម្ដងចេញម្ដងចូលម្ដងសោភា
ម្ដងខឹងម្ដងជាម្ដងគួរគាប់។
ម្ដងទោម្នេញពេញហៅស្ងប់
គ្មានក្ដីខ្ជួនខ្ជាប់សឹងប្រួលប្រែ។

ទីប្រាំមួយថាដូចខ្ចីគេ
ព្រោះថាម្ចាស់គេនឹងតឹងទារ។
តែងតែឃ្លាតក្លាយចាស់គ្រាំគ្រា
ទើបលោកប្រៀបថារបស់ខ្ចី។
លើកាយជីវិតទាំងប្រុសស្រី
ឥតបីរេរាប្រកែកបាន។

ដូចផ្លែរុក្ខាគេរាប់អាន
គេតែងបៀតបៀនឥតប្រណី។
ខ្ទេចខ្ទាំវីវក់កាប់កាច់វៃ
ព្រោះអ្វីព្រោះតែខ្លួនមានផ្លែ។
ម្ដេចក៏វាឆេះទ្រូងពុកម៉ែ
ម្ដេចអាកូនគេមិនបានគេង។

កាមនេះលោកថាដូចលំពែង
ហើយតែងបៀតបៀនមុតជាប់នៅ
ធ្លុះចិត្តសន្តានពេញហៅជ្រៅ
ដំបៅផ្លូវចិត្តមិនងាយជា។
តែដកមិនដឹងអន្ទះសា
ជិះជាន់ផ្ដន្ទាគ្មានគ្រាភ្លេច។

លោកថាដូចជ្រុញចិញ្ច្រាំសាច់
ដូចកាមនាំចិត្តរងអារម្មណ៍
មានផោដ្ឋព្វាជាគម្រប់ប្រាំ។
កាប់សាច់ចិញ្ច្រាំដួងហឬទ័យ
មានជូរមានផ្អែមមានហើរប្រៃ
ក្នុងភពលោកិយពេញហៅគ្រោះ

ទីចប់លោកថាដូចក្បាលពស់
ព្រោះពស់មានពិសដ៏ខ្លាំងខ្លា។
វាដាក់ទារុណសត្វលោកា
ដុតរោសឱរាផ្សាក្រហល់។
ចុកចាប់អួរអាប់ដូចថ្នាំពុល
អកុសលដេរដាស់ក្រាស់ក្រៃណា
ត្រិះរិះពិនិត្យដោយប្រាជ្ញា
ដូចបានពណ៌នាមកនេះឯង។
មិនមែនត្រឹមដប់ដូចសម្ដែង
កវីសូមតែងថ្លែងបន្ត។
ខ្លះណាក៏ជាពាណិជ្ជករ
ខ្លះជាទាសករអាជីព។
រឿងកាមនោះនៃធ្ងន់ដុនដាប
ព្រោះកាមត្បុតកៀបគ្រប់ចលនា។
ជាទុក្ខពេកក្ដាត់ព្រោះរងារ
ទុក្ខមួយស្ដីថាព្រោះស្រេកឃ្លាន។
សត្វក្អែបខ្ទួយពស់តាមបៀតបៀន
ដែលអាចធើ្វបានក្នុងបច្ចុប្បន្ន។
ជួនចំណេញពិតត្រូវចោរប្លន់
ជួនត្រូវទឹកជនលិចអន្តរាយ។
កណ្ដុរយាយីមាន់កកាយ
នេះហើយលោកថាទោសកាមពិត
ទុក្ខមនោទោម្នេញពេញភ័យភិត
រិះគិតខ្វល់ខ្វាយព្រួយរក្សា។
នាំបងឈ្លោះប្អូនមីងឈ្លោះមា
កើតកម្មវេរាពៀរយូរលង់។
សាងទុក្ខរិតកម្មពិតភក់ផុង
លិចក្នុងអន្លង់ទុក្ខទោសា។
លួចកូនប្រពន្ធពោលមុសា
សាងកម្មពាលាច្រើនឥតបី។
ក្រៃធ្ងន់ពន់ពេកហួសឧបមេយ្យ
ភពបីគ្មានអ្វីក្ដៅលើសកាម។
កាមនាំវិបរិតដិតដក់ដាម
លែងប្រតិបត្តិតាមព្រោះកាមដែរ។
កាមនាំថយយសនាំវៀចវេរ
ដូចដែលនិទានរឿងមោគ្គល្លាន។
កាមផ្ទាំងងងឹតបាំងនិព្វាន
កាមអាចនាំប្រាណដល់អវចី។
បានរួមប្រសព្វព្រះថេរី
ខ្លួនដល់អវិចីប្រាកដពិត។
មានដល់ប្រការជាកំរិត
តែងបៀតបៀនចិត្តឥតមេត្តា
កាមនេះជាគរជាឈឺផ្សា
កាមនាំចិន្តាឱ្យពុះក្ដៅ
ជាសញ្ញោជនៈស៊ួពូជផៅ
កាមនេះជាផៅនៃពួកមារ។
កាមនាំអ្នកបួសលាសិក្ខា
តិរច្ឆានកថានាថ្ងៃសីល។
កាមនាំធើ្វកម្មកបមន្ទិល
បង្វិលមុខសត្វចំអបាយ។
ប្រទូស្ដតយុទ្ធធម៌ទាំងឡាយ
កាមណាំឱ្យឆ្ងាយពីសាសនា។
ចូរខំលកលៃពិចារណា
ដូចខ្ញុំពណ៌នាមកនេះឯង។
ឱនកាយអភិវន្តគោរពក្រែង
សូមថ្លែងអំណរដ៏ថ្លាថ្លៃ។
ត្រិះរិះពិនិត្យក្នុងហឬទ័យ
លើកដៃប្រណម្យសូមប្រាថ្នា។
យល់ល្អត្រូវត្រង់ដោយបញ្ញា
កុំបីយល់ថាទោសជាគុណ។
ត្រជាក់ពេកពិតប្រសើរលន់
សូមបុណ្យនាំចេញដូចប្រាថ្នា។
នោះខ្ញុំសូមមានចិត្តចេតនា
ដូចក្លិនបុប្ផាពិដោរឈ្ងប់។
គឺនៅមិនទាន់ប្រាសចាកភព
អំពីប្រភពអ្នកមានសីល។
ផ្អែមដូចអំរិតប្រាសមន្ទឹល
ជាសីលដូរជីវិតពិតឥតស្ដាយ។
សច្ចាគ្រប់បទកុំបីណាយ
កុំបីក្លាយជាការដទៃ។
សូមបុណ្យបានដល់បុព្វការី
ដែលជាប់និស្ស័យគ្រប់ជនជាតិ។
ព្រមទាំងគ្រប់ប្រាណសន្ដានញាតិ
ដែលឃ្លាតព្រោះចាញ់មច្ចុមារ។
ធម្មទានកុសលដ៏ថ្លៃថ្លា
ស្រេចតាមប្រាថ្នានៃលោកចុះ។

២៦. ជនសំឡឹងប្រឹងសម្លក់អ្នកដទៃ    គយរំពៃទោសតូចធំផ្ដុំដាក់គេ
តាមសាសនាច្បាប់លោកថាមិនល្អទេ គិតរិះរេគួរកែប្រែបែរលះបង់

២៧. ជីវិតអ្នកក្រដូចជាដុំថ្មគ្រួស                ជីវិតអ្នកបួសដូចបក្សីក្រៅអន្ទាក់
ជីវិតអន្ធពាលដូចម្រឹគក្នុងធ្នាក់                   ជីវិតប្រាជ្ញជាក់ដូចកែវមណីជោតិ។

២៨. ជីវិតអ្នកមានដូចពានរង្វាន់                ជីវិតខ្ញុំតណ្ហដូចស្វាជាប់ជ័រ
ជីវិតអ្នកខ្លៅដូចសត្រូវច្បាមក                   ជីវិតទ្រង់ធម៌ដូចភ្នក់អត់ភ្លើង។

២៩. ទោសៈហ្នឹងឯងនាំឱ្យល្ងង់         លោភៈហ្នឹងឯងនាំឱ្យងងឹត
មោហៈហ្នឹងឯងនាំវិបរិត                   ចេះហើយប្រមាទពិតផ្ដាស់ទទេ។

៣០. បើស្បែកនៅផុយកុំប្រថុយមុខកាំបិត ចិត្តនៅក្ដៅពិតកុំជិតអ្នកជេរ
គ្មានមិត្តសប្បុរសស៊ូនៅទំនេរ                    បើចិត្តនៅស្នេហ៍កុំក្បែរស្រីមុំ។

៣១. អ្នកក្រជិះកង់គង់មានគេថាណាស់   អ្នកមានជិះឡានចាស់មានថ្វីនិងគ្រាន់បើ
ឃរាវាសធើ្វទានគង់មានគេសរសើរ         សីលខ្ពស់តែស្ទើរមិនគ្រាន់បើឡើយ។

៣២. រឿងតម្រេកជាតម្រេះគួរតម្រឹម   ពុទ្ធតម្រាស់គួរញញឹមយកតម្រាប់
រឿងតម្រាជាតម្រងចង់ជាច្បាប់           ខុសប្រញាប់ឆាប់តម្រង់តម្រូវ។

៣៣. បើក្រសូមអង្វរកុំជំពាក់             បើស្មោះពិតស្ម័គ្រកុំទារថ្លៃ
បើអាណិតសូមចិត្តកុំខឹងអី                ឱ្យចំណីសូមកុំលៃលាយថ្នាំពិស។

៣៤. ជនណាបរិសុទ្ធដោយខ្លួនឯង     ប្រឹងប្រែដឹកនាំអ្នកដទៃ
សង្រ្គោះដឹងគុណអចិន្ត្រៃយ៍               ជននោះលោកស្ដីថាបណ្ឌិត។

៣៥. ជនអត់វិជ្ជាដូចនេត្រាអត់ប្រស្រី   ជនអត់សេរីដូចចាប៉ីអត់ដង
 
៣៦. បើគិតឃើញស្អាត
បើមើលឃើញស្អាត
បើឃើញកំហុស
ធម្មតាថ្ងៃនិងយប់ជាគូគ្នា។
សូមកុំភ្លេចរឿងខាត               
សូមកុំភ្លេចរឿងស្អប់       
សូមកុំភ្លេចគុណគាប់
 
 
៣៧. ទឹកសមុទ្ររាប់ប៉ោតតោនមិនអស់
ជនណាឃ្លានស្រេកដូចម្ដេចក្ដី
ឧបមានដូចជាចិត្តកំណាញ់
វិជ្ជាយសសក្តិថ្នាក់ថ្កើងថ្នាន
ទឹកសាបសូម្បីមួយទូកដៃ
ពិសាក្រេបផឹករសគង្គា
ឧបមាដូចជនមិនកំណាញ់
ទោះយសសក្តិទាបភាពស្មើប្រាណ
ច្រើនម្ល៉ោះតែទាស់មានរសប្រៃ
មិនអាចអាស្រ័យទឹកនោះបាន។
មានទ្រព្យពោរពេញគេហដ្ឋាន
អ្នកផងមិនបានសុខដោយសារ។
គង់គួរគប្បីដល់ជនា
កម្ចាត់វេទនាជាសុខសាន្ត។
ទ្រព្យតិចម្ដេចមិញគង់ចែកទាន
អ្នកផងតែងបានសុខដោយសារ
 
៣៨. បើកភ្នែកកាលណាកិលេសកើត
រាគៈជើងឯកប៉ែកខាងកាប់
យោនរោ រីនរៈអ្នកចូរប្រឹង
គេទៅស្ថានសួគ៌ឱ្យរហង់
ទោសៈជើងឆើតអើតខាងស្អប់
មោហៈជើងជាប់លេខខាងល្ងង់។
កិលេសអស់ហ្នឹងនាំលិចលង់
អ្នកផុងអបាយភូមិសមដែរឬ?។
 
៣៩. ឫស្សីអើយឫស្សី
មួយឆ្នាំពីរឆ្នាំ
 
ដុះនៅលើដី
ទំពាំងច្រូងច្រាង
តើរាងទេខ្ញុំ? ។
ចេញដៃសាងញ៉ាង
ដូចម៉ែមីនាង
 
 
៤០. ចំណែកនាងចេក
ផ្អែមគ្រាន់បើដែរ
 
គេទូលគេរែក
រាងផ្លែក៏សម
ជោររឡេះក ។
គេកាប់បន្ទុំ
តែទាស់មាសមុំ
 

៤១. ម្ភៃសាមសិបរៀលបង់ទៅចុះ     កុំតែបង់ឈ្មោះយសសេរី
លុយកាក់ប្រាក់មាសបង់វាហី           បង់សេរីចាត់ជាចង្រៃធំ។
 
៤២. ឯណាខ្ទិះដូងគេឈោងដៃខ្ចប់
ពាក្យសែនពីរោះលាយសម្រស់ភក្រ្តា
ឯណាក្បាលទឹកគេផឹកធ្មេចភ្នែក
សំណកកាកឃ្មុំប្រជុំជួបមិត្ត
កាកៗគោរពជូនមិត្តពិសារ
តែនេះចាត់ជាអការទូរមិត្ត
អំពៅស្ករចេកស៊ីពេលងងឹត
នេះចូរដឹងពិតទូរមិត្តដូចគ្នា។

៤៣. រីវរៈនិងពស់វែកតិចថាបានដេកថ្នូ        ឃើញក្បាលខ្ញុំកោរកុំទានឱ្យពិន្ទុ

៤៤. បើស្ងៀមគួរស្ងៀមដោយក្ដីស្ងប់     តែស្ងៀមដោយស្អប់ប្រាជ្ញមិនស្ញើច
 
៤៥. ស្រុកនរកមានរណាជួយនរណា
ក្ដីទុក្ខរឹតរួតត្រួតខ្ជាន់ៗ
ស្រុកប្រេតលំបាកព្រោះអត់ឃ្លាន
ដោយផលនៃទានដ៏ថ្លៃថ្លា
តិរច្ឆានព្រួយប្រាណលំបាករស់
ក្ដីសុខតែងមានយ៉ាងខ្សត់ខ្សោយ
ស្រុកមនុស្សស៊ីជុះរស់មិនយូរ
ចាស់ឈឺស្លាប់មានជាប្រចាំ
ស្រុកទេពសម្បូរបែបបទប៉ែកកាមគុណ
ទេពណាមានបញ្ញាមិនប្រមាទ
ស្រុកធំជាជំរុំអ្នកបុណ្យខ្ពស់
កើតដោយឈានចិត្តដែលខិតខំ
និព្វានតែងមានជាប្រាកដ
កិលេសមិនឆេះក្នុងទីណា
នរកប្រែតតិរច្ឆាននិងឋានមនុស្ស
ដូចដែលរាប់មកទាំងប៉ុន្មាន
ម្នាក់ៗក្ដៅផ្សាជាអនន្ត
ឥតមានស្រាកស្រន់មួយវេលា។
យូរៗទើបបានបរិភោគក្ដា
ដែលញាតិករុណាឧទ្ទិសឱ្យ។
ទោះបានដាក់ពោះខ្លះក៏ដោយ
ព្រោះផលប្រគល់ឱ្យទៅតាមកម្ម។
គន់គូរកម្របានមួយរយឆ្នាំ
បុញ្ញកម្មគូរស្អាងឱ្យបានស្អាត។
ទេពណាលង់ស៊ុនគង់ភ្លាត់ផ្លាត
ទេពនោះហៅស្អាតជាតិឧត្តម។
មិនបាច់ស៊ីជុះរស់សុខុម
តែគង់ជាខ្ញុំនៃតណ្ហា។
កំណត់ត្រង់ចប់នូវបញ្ហា
ទីនោះហៅថាព្រះនិព្វាន។
ទេវតាព្រហ្មខ្ពស់និងនិព្វាន
តើអ្នកបានឋានណាដែរ។

៤៦. អារឿងគេជេរវាមានទៅបាបអីខ្ញុំតែរឿងដែលធំកុំតែខ្ញុំជេរគេ

៤៧. អារឿងគេថាវាមានទៅខាតអីខ្ញុំ  តែរឿងដែលធំកុំតែខ្ញុំថាគេ

៤៨. រឿងខានស្ដាប់ធម៌ជារឿងធំ               សព្វបើគ្រាន់តែអារឿងខានស៊ីនំ ចាំបាច់នៅផ្ទះអន្ទះសា ។
 
៤៩. បុគ្គលទទួលទេយ្យធម៌អំពីជនដទៃ
តែបើបុគ្គលប្រកបដោយសទ្ធានិបញ្ញាហើយ
ទោះបីតិចតួចក៏ដោយរមែងបានបុណ្យជាប្រាកដ
របស់ច្រើនដូច្នេះការឱ្យពិតជាប្រសើរជាងការទទួល
ទោះបីតិចក្ដីច្រើនក្ដីមិនដែលបានបុណ្យឡើយ
បានឱ្យទេយ្យធម៌ទៅជនដទៃ។
ចាំបាច់ពោលទៅថ្មីដល់ទៅ
តើអ្នកជាអ្នកត្រេកអរក្នុងការទទួលឬក្នុងការឱ្យ ? ។

៥០. ចង្រៃអ្វីមិនស្មើនឹងក្ដីល្ងង់          លង់អ្វីមិនស្មើនឹងសង្សារ
អាវុធអ្វីមិនស្មើនឹងបញ្ញា                  កម្រអ្វីមិនស្មើនឹងអត់បុណ្យ។

៥១. បានអ្វីមិនស្មើនឹងបានចេះ         ជំនិះអ្វីមិនស្មើនឹងវាស្នា
ចាញ់អ្វីមិនស្មើនឹងអត្តា                     រួមឱរាអ្វីមិនស្មើនឹងផលបុណ្យ។

៥២. គ្រោះអ្វីមិនស្មើនឹងចិត្តបាប                ដាបអ្វីមិនស្មើនឹងអស់ទុន
អន្លង់អ្វីមិនស្មើនឹងកាមគុណ                     កុនអ្វីមិនស្មើនឹងក្ដីប្រមាទ។

៥៣. ស្អិតអ្វីមិនស្មើនឹងរឿងចង់         ត្រង់អ្វីមិនស្មើនឹងបន្ទាត់ខ្នាត
មនុស្សល្អពិតក្រជាងមនុស្សស្អាត      មនុស្សឆ្លាតមានតិចជាងមនុស្សល្ងង់

៥៤. សុញអ្វីមិនស្មើសុញគំនិត         វិសុទ្ធិអ្វីមិនស្មើចិត្តផូរផង់
ជួបអ្វីមិនស្មើជួបពុទ្ធអង្គ                   វិលវល់អ្វីមិនស្មើនឹងសង្សារ។

៥៥. បីសាចអ្វីមិនស្មើនឹងឧបាទាន     ភ្លើងចង្រ្កានមិនស្មើនឹងតារា
ទម្ងន់អ្វីមិនស្មើនឹងខន្ធា                     មាគ៌ាអ្វីមិនស្មើនឹងវិសុទ្ធិ។

៥៦. ពីរោះអ្វីមិនស្មើនឹងព្រះធម៌ថ្លៃ     តម្លៃអ្វីមិនស្មើនឹងកុសលធម៌
ប្រពន្ធស្អាតមិនស្មើនឹងប្រពន្ធល្អ        ក្រអ្វីមិនស្មើនឹងរបស់ដែលអត់

៥៧. ដីថ្មសំណដែកដប់គីឡូ             ជនមិនឆ្កួតគេមិនដូរមាសតំឡឹង
កែវកងនួនល្អងស្រស់ច្រលឹង            មុនីដឹងគេមិនប្រឹងដូរធម្មា។

៥៨. សត្រូវអ្វីមិនស្មើនឹងកិលេស               ឆ្អាបឆ្អេះមិនស្មើនឹងលុបគុណ
ចំណងដែកមិនស្មើកូនប្រពន្ធ                   ធន់អ្វីមិនស្មើនឹងកិលេសប្រើ។

៥៩. សត្វស្វាស៊ីស្វាយមិនស្ដាយគ្រាប់      ត្មាតស៊ីសាកសពមិនជិនណាយ
ជនពាលមិនឆ្អែតបាបទាំងឡាយ              បណ្ឌិតមិនងាយឆ្អែតធម្មា ។

៦០. ឯបង្គន់មាននរណាគេស្រឡាញ់      ទាស់តែចេញអាហារចាស់គេទេរ៉ា
មនុស្សយើងមាននរណាគេត្រូវការ          តែដោយសារគេប្រាថ្នាប្រយោជន៍តើ។

៦១. ឋានសួគ៌ក៏ដោយនិព្វានក៏ដោយ           វាមានទៅលំបាកចាក់ស្មានដូចកន្ទុយលេខឯណា      
ការពិតនោះឱ្យតែយើងមានទុនមានសទ្ធា     ជាដើមហើយ អាចបើកចាក់បានដោយសេរី ។

៦២.តាមសមណវិន័យដូចសេដ្ឋីមានធន បណ្ឌិតអត់ប្រពន្ធដូចព្រះច័ន្ទអត់ពពក។

៦៣. ក្នុងបច្ចុប្បន្នជាតិនេះកាលបើយើងសង្កេតឃើញថា ចិត្តរបស់យើង លោភៈមួយរលត់ទៅលោភៈមួយកើតឡើង ទោសៈមួយរលត់ទៅ ទោសៈមួយកើតឡើង ។ល។ កាលបើ​កិលេស​តគ្នានឹងកិលេសដូច្នេះ តើបដិសន្ធិថ្មីដែលត្រូវបន្តវេនអំពីមរណ​សន្ន​ជវនទៅនោះ នឹងទៅជា បដិសន្ធិដ៏ឧត្តមម្ដេចកើតទៅ លើកលែង​តែ​អតីតកម្មដ៏យូរលង់ ចូល ជួយធើ្វអន្តរាគមន៍តែប៉ុណ្ណោះ។

៦៤. ការធើ្វបាបអ្វីមួយបើទុកជាមិនមានមនុស្សណាម្នាក់ គេមិនឃើញទេ​ ក៏គួរតែខ្មាសអស់ពពួកទេវតាបើមិនខ្មាសអ្នកណាក៏គួរ​តែ ខ្មាសខ្លួន ឯង ។

៦៥. ឃ្លានអ្វីមិនស្មើនឹងឃ្លានចេះ       ឆ្អែតវិសេសគឺឆ្អែតដោយបញ្ញា
តបគុណជាឫសនៃកុសលា               តណ្ហាជាថៅកែស្រុកដាច់ដាប។

៦៦. បើមិនទាន់ទល់គ្របសូមកុំទាររកចេះ     បើមិនទាន់អស់កិលេសសូមកុំទាររកនិព្វាន
បើមិនបានធើ្វបុណ្យសូមកុំទារសួគ៌ឋាន        បើលុយនោះគ្មានសូមកុំទារស៊ីឆ្ងាញ់។

៦៧. ឧបមាដូចជាផ្ទាំងនៃខ្សែពានមួយ ដែលកំពុងវិលចូលទៅឱ្យសស្រឹប នៅក្នុងអណ្ដាតភ្លើង        នៅលើផ្ទាំងនៃខ្សែពាននោះ គេសង្កេតឃើញ មនុស្សខ្លះកំពុងតែស្ដីដណ្ដឹងគ្នាដើម្បីរៀបការ​ខ្លះ​ ទៀតកំពុងតែឈ្លោះ ឈ្លោះទាស់ទែងគ្នាដណ្ដើមធុងលាមកខ្លះទៀតកំពុង​ តែព្រៀងនូវ គំរោងការដើម្បីសាងវិឡាឬក៏ភូមិគ្រឹះ។ល។ ទាំង​អស់​នេះមានឧបមា ដូចម្ដេចមិញ នោះក៏មានឧបមាយ្យដូចជាផ្ទាំងនៃ​លោកនេះ ដែល កំពុងតែវិលទៅកាន់ការចាស់ឈឺស្លាប់និងសេចក្ដី​ ព្រាត់ប្រាស់ដូច្នេះ ដែរ រីឯសត្វទាំងឡាយដែលកំពុងតែវង្វេង​ឈ្លក់​ដោយសេចក្ដីអាល័យ ក៏មានន័យប្រៀបដូចជាពពួកមនុស្ស ដែល​នៅលើខ្សែពាននោះឯង។
 
៦៨. ច្រឹមច្រុមច្រឹមច្រុមតិចចូលជ្រុញ
បើជ្រេរឆាប់ជ្រៅកុំឱ្យជ្រួស
ត្រេងត្រាងត្រិបត្រុបតិចជាប់ទ្រុង
បើត្រេតកុំទ្រាលដល់សៅហ្មង
បើភ្លេចកុំភ្លើឱ្យដល់ភ្លាត់
បើផ្លង់ស្អាតភ្លឹងនោះមាននៅ
បើខ្មាសគួរខ្មាសអស់ចិត្តខ្មៅ
មុខខ្មូតសម្បុរខ្មុកស្រណុកកែ
បើក្ដាប់កុំក្ដាប់ដល់ក្ដៅដៃ
បើក្ដាប់កុំក្ដូងដល់រហាម
បើមិនចេះប្រឹងរៀនកុំមិនចង់
បើមិនចូលប្រឹងប្រមូលកុំដំអក់
បើស្ដាប់កុំចើកដល់ខូចចិត្ត
បើចេះកុំចើកដល់គេជេរ
ចាំងដឹងប្រុងជើងឱ្យរហ័ស
បើស្អប់កប់កុំទុកដល់ស្អែក
ស៊ីស្អំតិចស្អកខករំខាន
វាច្រានជម្រុញទម្លាក់ជ្រោះ
តែហួសតិចជ្រុលដល់ជ្រែងខ្នង។
ត្រួតត្រាឱ្យត្រង់កុំត្រាំត្រង
ត្រិះរិះកុំឆ្គងទើបត្រឹមត្រូវ
បើផ្លាតកុំផ្លាំងឱ្យខុសត្រូវ
ប្រឹងទៅកុំផ្លោះក្រែងហួសផ្លែ។
ភូមិខ្មោចកុំនៅនាំខូចខ្មែរ
កុំតែចិត្តខ្មាំងនាំក្មេងតាម។
ជឿឱ្យដឹងក្ដីកុំដូចក្ដាម
បើជោរកុំញ៉ាមតាមគេក្ដក់។
កុំគិតថាល្ងង់ឬគម្រក់
តក់ៗទៅណាវាមិនចាំ។
បើចង់កុំជិតក្រែងដានជាំ
រិះរេតម្លឹងជីឱ្យបានច្បាស់
ឆ្ងាញ់ណាស់កុំចូកឱ្យហួសចាន។
ក្ដៅស្អុះឱ្យរែកទឹកស្រោចប្រាណ
ខ្លួនប្រាណត្រូវស្អាងទើបបានស្អាត។
 
៦៩. បើសាកកុំស៊ុនឱ្យដល់ស៊យ
បើសេពកុំសាញពាក្យចចើក
បើឆោតៗឱ្យគេអាណិត
បើឆេវកុំឆេះដល់ពុះក្ដៅ
បើល្បីកុំល្បីឱ្យហួសល្បើក
បើល្បះរកល្បិចប្រមូលផ្ដុំ
បើភ្លើឱ្យកុំដល់ដាប
បើដេកកុំជ្រុលឱ្យហួសល្អែង
បើស៊ីកុំសោយឱ្យគេសើច
បើសុំកុំខើចដល់សៅហ្មង។
សុចរិតកុំសាងបែបឆៅៗ
ចង់ស្ងប់រកផ្លូវត្រូវអប់រំ។
បើល្បូតកុំចើកទៅទាំងល្បុំ
រករបរវៀររបាំងកុំលេងល្បែង។
ចង់ដឹងបុណ្យបាបឱ្យមានក្រែង
បើស្តួចត្រូវកេងកុំឱ្យដាច់។

៧០. មនុស្សដ៏ឧត្តមគេមិនទ្រាំធើ្វបាប អំពៅក្នុងឃ្នាបនៅតែមានរសផ្អែម

៧១. ថ្នាំអត់ស្លឹកដូចម្រឹកអត់ព្រៃ មនុស្សអត់វិន័យដូចឫស្សីអត់ថ្នាំង

៧២. ចង្រ្កានអត់ឆ្នាំងដូចត្រពាំងអត់ទឹក ជនច្រណែនវរវឹកដូចគេផឹកថ្នាំ​ពិស

៧៣. អ្នកឈឺគ្មានគ្នាដូចរងារគ្មានភួយ ចង់ឱ្យគេជួយទាល់តែជួយខ្លួនឯង។

៧៤. ឱ្យតែកាមនៅកៀកចេះតែគិតឃើញគុណ កាលណាកាមដកទុនគុណដូចគេកាយកប់ ។

៧៥. អ្នកមានស្មារតីដូចដំរីមានហ្ម អ្នកមានធម៌ល្អដូចជាផ្គរមានភ្លៀង

៧៦. ជីវិតអ្នកក្រដូចសម្លអស់គ្រឿង បើចង់ខ្លួនថ្កើងកុំឆ្មើងលប់គុណ

៧៧. ជីវិតអ្នកមានដូចស្ថានសួគ៌ ចង់សាងអាត្មាកុំឆ្ងាយអ្នកប្រាជ្ញ

៧៨. រឿងរបស់គេកុំផ្ទេរដាក់ខ្លួន ធម៌ល្អគួរក្បួនឱ្យពេញចិន្ដា ។

៧៩. កុំសង្ឃឹមរឿងសង្ហារថាសំខាន់       តែភាន់ភាំងចាញ់សង្ខោកដុបសង្ឃ័រ
រឿងសង្ឃោកុំសង្ខេបសេពដោយល្អ       រសព្រះធម៌ក្នុងគួរចែងចារ​អសង្ខេយ្យ

៨០. ចាតុម្មតាវតឹក្នុងតែចាញ់យាមា          តស្សិតសួគ៌ាក្នុងតែចាញ់និម្មា
បរនិម្មិត្តក្នុងតែចាញ់ព្រហ្មឋាន                 សង្សារសុខសាន្តគង់និព្វានស៊ីដាច់

៨១. មានសទ្ធាគួរគាប់អត់ទ្រព្យធើ្វទាន មានផ្លូវព្រះនិព្វានគ្មានអ្នកបដិបត្តិ

៨២. ជនអត់សំពត់ដូចមនុស្សអត់សីល បានជាគេនោះខ្ជិលព្រោះមិនខ្មាសក្ដីល្ងង់។  

៨៣. អ្នកមានបាបមិត្តងងឹតជាងដប់រោច បញ្ញាមុតស្រួចគង់តែរួចខ្លួនបាន ។

៨៤. លត់ដំដែកថែបគង់តែងាយជាពិត     ការទូន្មានចិត្តមិនងាយសោះទេ
ដាំពូជលើថ្មពិតឆ្នាំងទំនេរ                       សុខចិត្តខ្ញុំគេល្អជាងខ្ញុំតណ្ហា។

៨៥. កុំស្ដាប់ហួសឮ               កុំមើលហួសឃើញ
កុំតឹងមុនទាញ                      កុំជំនាញមុនចេះ ។

៨៦. តែរកស៊ីដុំច្បាស់ជាខ្ញុំបានខាត    វិស្ស័យអ្នកឆ្លាតគេរកស៊ីរាយ
ឯពាក្យថាដុំគឺផ្ដុំចិត្តកាយ                   ឯពាក្យថារាយនាមផ្សេងរូបផ្សេង។

៨៧. រៀនធម៌ច្រើនណាស់          ខ្លួនរិតតែចាស់ប៉ះញើកៗ
បុណ្យរិតតែដាបបាបរិតតែបើក     ចិត្តដើររវើកជាងក្ដាមសមុទ្រ

៨៨. ទីណាមានផ្សែងកន្លែងនោះមានភ្លើង    ទីណាមានយើងទីនោះមានស្លាប់
ទីណាមានស្រឡាញ់ទីនោះមានស្អប់           ទីណាមានគាប់ទីនោះមានទាស់ ។

៨៩. រឿងខានទៅស្ថានសួគ៌            រឿងខានទៅនិព្វានជារឿងធំ
សូម្បីគ្រាន់តែរឿងខានស៊ីនំ            ចាំបាច់ទៅយំរិតទ្រូង ។

៩០. រឿងខានបានបុណ្យជារឿងធំ រឿងគ្រាន់តែជេរខ្ញុំវាមិនធ្លាក់នរកឯណាខ្ញុំនឹង ។

៩១. រឿងសាងកុសលជារឿងធំ សព្វបើគ្រាន់តែរឿងស្រីមុំចាំបាច់ទៅសោកា
 
៩២. ពៅអ៊ើយអំពៅ
កាលណារសផ្អែម
 
រសផ្អែមមាននៅ
ល្ហែមចេញចាកប្រាណ
ទុកជាសំរាម ។
គេតែងរាប់អាន 
នោះគេសន្និដ្ឋាន 
 

៩៣. បុណ្យបូកនឹងបុណ្យកុំបីបាត់      បាបនោះគួរបិទកុំបីបើក
រឿងបានរឿងបង់គង់កម្រើក              រៀមច្បងគួរលើកបត់បូជា

៩៤. រឿងរបស់ប្រពន្ធកុំធ្ងន់ជាងម៉ែ     រឿងរបស់គេកុំធ្ងន់ជាងខ្លួន
រឿងរបស់ឪត្រូវតែធ្ងន់ជាងកូន          បើស្រឡាញ់ខ្លួនកុំពួនធើ្វបាប
 
៩៥. ពោតអ៊ើយនាងពោត
សន្លឹករេរាំ
 
ឫកនាងរាងស្លួត
ប្រគុំតាមខ្យល់
ដាក់ស្នូលថែមស្នៀត ។ 
ម៉ូតនាងនិមល
ទាស់តែមានកល
 

៩៦. ចង់បានសរសើរកុំនិន្ទាគេ         មិនចង់បានជេរកុំជេរគេមុន
ចង់បានក្ដីសុខសម្រុកសាងបុណ្យ     បាបជាដើមទុននៃទោសគ្រោះថ្នាក់
 
៩៧. នែនាងក្រូចឆ្មា
ជូរឆ្នាស់ពីម៉ែ

ចំណែកនាងស្វាយ
តែគេចេះកែ

ប៉ែកនាងននោង
រក្សាថ្នមថ្នាក់
 
នៅក្នុងបន្លា
ហូរហែដល់កូន
បានត្រឹមង៉ាំង៉ូវ ។
ខ្ចីជូរពីម្ដាយ
ប្រែតាមរដូវ
ផ្អែមគួរគាប់ហោង។
គ្រាខ្ចីដំបូង
មិនឱ្យមានឆ្គង
បានត្រឹមដុះឆ្នាំង ។
កុំថារួចខ្លួន
ទោះខំកែខ្លួន

រហូតដល់ឪ
ដល់ចាស់ទុំទៅ

តែមានអ្នកផង
ដល់ចាស់ស្វិតទង
 

៩៨. បើចង់មានកុំសាងប្លង់ក្រ           បើចង់ល្អកុំសាងប្លង់អាក្រក់
បើចង់ត្រជាក់កុំសាងភ្លើងភ្នក់            មិនចង់លុយភក់ទៅកើតឋានសួគ៌

៩៩. បើមានៗឱ្យគេអរ                   បើក្រៗឱ្យគេចូលចិត្ត
បើឆោតៗឱ្យគេអាណិត                 បើល្អិតកុំដូចអាចម៍ទីទុយ។

១០០. បើស្ងៀមៗឱ្យគេរីករាយ           បើនិយាយៗឱ្យគេចូលចិត្ត
បើរៀនៗដើម្បីសុចរិត                       បើប្រព្រឹត្តឱ្យចំលើសាច់បុណ្យ។
 
១០១. នែវើយអាគក
បង្គងរាងខ្ពស់

នៃនាងចង្រិត
សម្លេងតិចៗ
 
កុំធើ្វត្រកៗ
រស់អាងស្រូវដោក
ប្រយ័ត្នចូលឆ្នាំង ។
សូមអង្វរចិត្ត
កុំធើ្វមាត់ខ្លាំង
ប្រយ័ត្នខ្លាញ់ជ្រូក ។
អាងទឹកត្រឡោក
ទំពាំងចុះថោក

ខំប្រឹងទប់ប្រាំង
រដូវឡើងប្រាំង
 
 
១០២. នែវើយកង្កែប
ភ្លៀងធ្លាក់ដំបូង

នែនាងអំពិល
តែល្អែងចេញត្រួយ
 
មាត់រាងច្រវែប
ចង្កោងឡូឡា
ក្វារចេញពីរន្ធ ។
បើនាងឯងខ្ជិល
តិចព្រួយអាសន្ន
ជាមួយកង្កែប ។
បែបរាងសង្ហា
ប្រយ័ត្នកង្វារ

មិនសូវទុក្ខធ្ងន់
ទទួលទោសទណ្ឌ
 

១០៣. ស្រ្តីអត់ធម៌           ដូមសម្លអត់ប្រៃ
បុរសអត់វិន័យ                ដូចក្របីដាច់កន្លុស។

១០៤. បុរសអត់ធម៌         ដូចបបរដីខ្សាច់
ស្រ្តីសីលដាច់                 ដូចប៊ិចអត់បណ្ដូល។

១០៥. ប្រាជ្ញអត់ខន្តី         ដូចដំរីអត់ភ្លុក
កិលេសដឹកមុខ               ដូចអ្នកគុកជាប់ខ្នោះ ។ 
 
១០៦. តាបសមិនសង្រួម
ដូចជីស្លៀកហូល
ព្យាបាលអត់ថ្នាំ
មិនសង្រួមឥន្ទ្រិយ
ដូចខ្ទមអត់ដំបូល
ដូចក្រោលអត់គោ ។
ដូចដំណាំអត់ជី
ដូចលីធុងភ្លើង ។
 
១០៧. អ្នកសុំតែងតែទាស់ចិត្តអ្នកឱ្យ
អ្នកសុំងាយអ្នកណាចង់ដើរជិត
អ្នកឱ្យម្ដេចឡើយគេចង់អស់
អ្នកឱ្យតែងទាស់ចិត្តអ្នកសុំ
ការសុំហ្នឹងហើយនាំបែកមិត្ត
ជាតិបណ្ឌិតត្រូវគិតហើយទើបសុំ
មាសប្រាក់ទ្រព្យរបស់គេខំផ្ដុំ
វៀរតែវង្សបរមអង្គសម្មា ។

១០៩. អ្នកខ្លៅធើ្វប្រាជ្ញដូចអ្នកខ្លាចធើ្វទាហាន អ្នកក្រធើ្វមានដូចចង្រ្កានអត់អុស ។
 
១១០. បើចង់ភ្លើងឆេះយកផ្លិតបក់
បើឆ្អិនឬពុះត្រូវសម្ចៃ
ដើម្បីរៀនរស់ឱ្យបានយូរ
តែភ្លើភ្លេចភ្លឹកតែងរហាម
ត្រូវរៀនក្រមុនសឹមមានក្រោយ
តិចបូកនឹងច្រើនកើនប្រសព្វ
មិនត្រូវដំអក់នាំភ្លេចដៃ
លកលៃយកទឹកមកលត់ភ្លាម។
មិនត្រូវបន្ធូរក្ដីព្យាយាម
តិចក្រវាតាមច្បាមក្បាលជាប់។
សន្សំញយៗទើបបានគ្រប់
ចុងចប់ក្រែងរួចពីគ្រោះក្រ ។  

កំណាព្យនេះរៀបរៀងឡើងដោយធម្មាចារ្យ ឆឹង កាន កាលគាត់​នៅរស់ឥឡូវបានធើ្វអនិច្ចកម្មហើយ សូមឧទ្ទិសកុសលនៃធម្មទាន នេះចំពោះគាត់ព្រមទាំងញាតិ បើបានអនុមោទនាហើយសូមបាន​សេចក្ដីសុខចុះ ។
 
ប្រពន្ធ៧យ៉ាង 
មួយសោតព្រះពុទ្ធ
មានប្រាំពីរស្មោះ

ឯប្រពន្ធជា
ឈឺឆ្អាលកូនខ្លួន

កូនទុក្ខទោសម្ដេច
ព្រាត់ប្រាស់យូរលង់

ប្រពន្ធណាគាប់
ដូចម្ដាយស្រឡាញ់

ប្រពន្ធជាទ្វី
ខ្ញុំនឹងអម្ចាស់

មិនមានទំនេរ
តាមតែបង្គាប់

ប្រពន្ធណាអត់
ដូចខ្ញុំនឹងម្ចាស់

ប្រពន្ធជាត្រី
ស្រឡាញ់បងពិត

ផ្ដាច់ផ្ដួលតែមួយ
ពំនាក់ពំនឹង

ប្រពន្ធណាចូល
ដូចប្អូននឹងបង

ប្រពន្ធចត្វា
សំឡាញ់ស្រឡាញ់

បើមិនទៅបាត់
ឃើញមុខមកបាន

ប្រពន្ធណាចិត្ត
ដូចមិត្តនឹងមិត្ត

សម្ដែងភរិយា
បើស្រីណាគិត

លោកថាស្រីនោះ
បើអស់ជីវិត

ប្រពន្ធពុំជា
សត្រូវចាំចង

បើប្ដីខុសចិត្ត
ចាំចងទោសប្ដី

សុខទុក្ខសាំទាំ
ពុំជួយទុក្ខភ័យ

ចោរីភរិយា
គ្មានចិត្តករុណា

អយ្យាភរិយា
ចេះតែប្រើប្ដី

ប្រពន្ធទាំងបី
ក្នុងខ្ទះភ្លើងក្ដៅ

ឯប្រពន្ធបួន
នឹងកើតរបស់

សម្ដែងបរិយាយ
ទាំងជួរទាំងជា
 
ទេស្នាចំហុត
បួននោះចិត្តជា
ចិត្តខូចងាយដាយ។
ឯកឈ្មោះមាតា
រែងស្ងួនមិនណាយ
ចិត្តចាំអាណិត ។
ខ្សត់ក្រច្រើនតិច
ពុំបង់បែកចិត្ត
ឈឺឆ្អាលកូនស្មោះ ។
ឈឺឆ្អាលប្ដីខ្ជាប់
កូនពេញពីពោះ
ថ្លៃឥតផ្ទឹមដល់ ។
ឈ្មោះហៅទាសី
ប្រើណាស់ខ្វាយខ្វល់
ទម្ងន់បម្រើ ។
ទោះម្ចាស់វាយជេរ
ប្រញាប់ចង់ធើ្វ
ចៀសវាងក្រោធា ។
ឱនអង្គអំណត់
ខ្លាចណាស់ធានា
ប្រសើរសុខសូន្យ ។
ឈ្មោះភគិនី
លំអិតលំអូន
មានមាត់ពាក្យបង ។
នឹងចងជាត្រួយ
ពាក់ពឹងប៉ុនប៉ង
ឥតប៉ៃទីទៃ ។
នឹងប្ដីមួយមូល
ចាំចងអាស្រ័យ
មធ្យមពេកពិត ។
នោះហៅសាខា
អស់អញពេកពិត
ស្ម័គ្រស្មោះចិន្តា ។
ស្ងប់ស្ងួតមុខមាត់
ចិត្តក្សាន្តសោះសា
និរទុក្ខសោកសៅ ។
ស្រឡាញ់ប្ដីពិត
ចងចិត្តជាប់នៅ
ឧត្តមក្រមាន ។
ទាំងបួនសឹងជា
ផ្ចង់ចិត្តសន្ដាន
ដូចធម៌ទេស្នា ។
ឮកេរ្តិ៍ពីរោះ
ទៅឋិតសួគ៌ា
បាយបាបទុក្ខភ័យ ។
ឈ្មោះវធកា-
ទោសផងសព្វថ្ងៃ
ប្ដីមានតែទុក្ខ ។
វាគ្មានអាណិត
ស្រដីកិកកុក
វាសវាងវ្ហោះវ្ហើយ ។
វាមើលបំណាំ
ដោះដៃកន្តើយ
គ្មានចិត្តមេត្រី ។
ប្រពន្ធពុំជា
មេត្តាប្រណី
លក់ចាយអស់ធួន ។
ប្រពន្ធពុំជា
ឥតបីមានស្ងួន
ទុកប្ដីដូចខ្ញុំ ។
ធ្លាក់ទៅអវចី
យូរនៅក្រៀមក្រំ
ជាប្ដីអាត្មា។
មុខនោះគួរស្ងួន
កេរ្តិ៍យសសក្តា
សោយសុខថេរឋិត។
ភរិយាទាំងឡាយ
ពណ៌នាពោលពិត
តាមអដ្ឋកថា ។
ថារីភរិយា
បីនោះមោហោ

ភរិយាដូចម្ដាយ
មិននឹករសាយ

ខឹងខុសខូចចិត្ត
គង់ចាំចិត្តគិត

ចិត្តចាំកាន់កោះ
ហៅប្រពន្ធនោះ

ភរិយាដូចកល់
អាចអត់ទប់ទល់

អត់ឱនសារពើ
ចិត្តពុំសើវ៉ើ

ខ្លាចប្ដីអាត្មា
ប្រពន្ធនោះជា

ភរិយាដូចប្អូន
ទទួលដំបូន្ម

ចិត្តចាំប៉ាបំណង
តែនឹងអង្គបង

ចិត្តជាប់អាល័យ
ប្រពន្ធនោះថ្លៃ

ភរិយាដូចមិត្រ
ស្មើខ្លួនស្មើចិត្ត

ទុក្ខទន់ទ័យា
ស្រស់ស្រួលភក្រា្ត

គ្មានក្នុងគ្មានក្រៅ
ប្រពន្ធនោះហៅ

ក្រស្រីធើ្វបាន
ស្រឡាញ់ប្ដីប្រាណ

ទូទៅនានា
ចៀសចាកចតុរា

ភរិយាដូចនៃ
ប្រពន្ធចង្រៃ

ខេរខឹងច្រអុក
ឱ្យមាត់ឱ្យមុខ

នៅស្ងៀមព្រងើយ
ស្លាប់ដោយរសដោយ

លបលួចទ្រព្យប្ដី
របស់ទ្រព្យអ្វី

តម្កើងតែខ្លួន
ធើ្វឫកណាំនួន

រងទុក្ខដំណំ
ព្រោះចិត្តខ្លួនធំ

យកជាភរិយា
ថ្កើងពូជពង្សា

ប្រាំពីរចរិត
ចែងចប់ពិនិត្យ
 
 
សេចក្ដីសង្រ្គោះរបស់ស្វាមីទៅលើភរិយា
កតមេហី
ភរិយាស-

ថាប្រុសឯណា
ទាំងប្រាំចំពោះ

បើប្ដីឯណា
ហៅប្ដីទុរជន

បើប្ដីកាន់ច្បាប់
បម្រុងភរិយា

អស់ប្រុសទាំងឡាយ
ទុកគ្រប់ប្រុសប្រាណ

មួយគឺហៅប្ដី
ពាក្យទន់ពីរោះ

មួយគឺប្រពន្ធ
ទាត់ធាក់ដៀលដំ

មួយគឺបានធន
ទាំងគ្រឿងអាហារ

មួយគឺកុំផ្ចង់
ប្រពន្ធសុខចិត្ត

មួយគឺឱ្យចាប់
បើមានប្រពន្ធ

សម្ដែងសេចក្ដី
ឱ្យអស់ប្រុសផង

បើប្រុសឯណា
នៅនឹងភរិយា

ឯវិស័យចិត្ត
អំពើទាំងប្រាំ

បើខ្វះអំពើ
ចិត្តពុំត្រូវត្រង់

លោកឱ្យប្រុសផង
ប្រពន្ធឱ្យគិត

កុំគិតតែយក
បង្កើតតែកូន

ធម្មតាជាប្ដី
តែងនៅសុខសឹង-

អំពើច្នេះហោង
តាមធម៌ទូន្មាន

អង្គអញរចនា
ក្នុងព្រះបាលី

ឧស្សាហ៍ខំប្រុង
អដ្ឋកថា

ជាច្បាប់ទុកត
ឱ្យជាក់ប្រាកដ

ច្បាប់នេះប្រសើរ
ជាច្បាប់ប្រាកដ

គួររៀនឱ្យស្ទាត់
គ្រាន់នឹងប្រិតប្រៀន

ចែងចប់អធិប្បាយ
ប្រាំបីរោចឯ
 
បញ្ចតតី-
ង្គហាធម្មា
ធិប្បាយបាលី ។
នឹងមានភរិយា
សង្រ្គោះចិត្តប្ដី
ដូចធម៌សម្ដែង ។
ពុំកាន់កិរិយា
ជួលន់ក្រៃលែង
ចិត្តប្រពន្ធពិត ។
ទាំងប្រាំនេះខ្ជាប់
ដោយនាក្រមក្រឹត្យ
ឥតអ្វីផ្ទឹមឡើយ ។
ចូរចាំអធិប្បាយ
កុំមានកន្តើយ
ជាសុខសម្រាន្ត ។
ឱ្យប្រើស្រដី
 ស្មើស្មោះដោយក្សាន្ត
តាមស័ព្ទវាចា ។
ខុសឆ្គងស្រាលធ្ងន់
ដូចខ្ញុំអាត្មា
ឱ្យឮសាយស័ព្ទ ។
ប្រគល់ប្រពន្ធ
ជាការស្រីផ្គាប់
ថែទាំរក្សា ។
កុំខំតែប-
ឱ្យគិតប្រាថ្នា
សម្រាប់ឱ្យផង។
ស្រឡាញ់ឱ្យខ្ជាប់
ទៀតកុំប៉ុនប៉ង
ឱ្យស្មើមុខឡើយ ។
គ្រប់ប្រាំវចី
ចាំចងជាត្រើយ
ចោលច្បាប់បុរាណ។
ពុំផ្ចង់ចិន្តា
គ្មានជាសុខសាន្ត
ទាស់ទែងលែងគ្នា ។
អស់ស្រីផងពិត
នេះចាំចិន្តា
នៅនាលោកិយ ។
ណាមួយហើយតើ
ពុំគង់មេត្រី
អាក់អន់ពុំស្មោះ ។
គន់គិតស្ងួនគ្រង
ដោយក្រិត្យប្រាំនោះ
ចិត្តចូលមូលឯង ។
ប្រពន្ធមានមក
សោះសូន្យធនធេង
ដំណៀលនិន្នា ។
បានទ្រព្យធនអ្វី
ទីពឹងផងគ្នា
កាន់ក្ដីសុចរិត ។
ឱ្យអស់ប្រុសផង
គ្រប់ប្រាណប្រុសពិត
ច្បាប់ច្បាស់តទៅ ។
សេចក្ដីកាព្យា
សេចក្ដីជ្រាលជ្រៅ
លើកលែងងាយដាយ។
ប្រែរករើសក្នុង
ដីកាបរិយាយ
មកផ្សំស្រដី ។
ដំណឹងតំណ
ដោយបទបាលី
រើសរៀនរកផ្លូវ។
ដំណឹងដំណើរ
ដោយបទទ្រឹមត្រូវ
ប្រតិបត្តិរក្សា ។
ឱ្យចាំរត់មាត់
បង្រៀនអាត្មា
នេះឯងតទៅ ។
ដោយអត្ថបរិយាយ
នាខែមាឃនៅ
នព្វស័កស្រេចហោង ។
ហិ សាមិកា
ប្រែតាមអត្ថា-

លោកឱ្យចេះក្ដី
ប្រពន្ធប្រក្រតី

ទាំងប្រាំនេះឯង
ចេះតែកំហែង

ហៅប្ដីសុចរិត
ប្រសើរពេកពិត

ច្បាប់នេះជាត្រើយ
មានប្រពន្ធហើយ

នឹងប្រពន្ធមាន
សរសើររាប់អាន

កុំជេរផ្ដាសា
កុំស្ដីដើមថា

ទុកដាក់រណ្ដាប់
រៀបចំសម្រាប់

ង្កើតកូនហើយថា
រួសរកទ្រព្យា

កុំជិនណាយហោង
ស្រឡាញ់ស្នេហ៍ស្នង

ចែងចប់ស្រេចហើយ
ផ្ចង់កុំកន្តើយ

ដូចធម៌ទូន្មាន
ហិនហោចធនធាន

មានក្ដីប្រាថ្នា
គ្រប់ចិត្តភរិយា

ប្រពន្ធថាប្ដី
តូចចិត្តស្វាមី                                

ផ្ចង់ចិត្តសង្រ្គោះ
ប្រពន្ធក៏ស្មោះ

គ្រាន់ឱបប្រលែង
លោកឱ្យគិតក្រែង

ឬយសសក្តា
ព្រោះត្បិតភរិយា

ចងចាំក្នុងចិត្ត
ទុកជាក្រមក្រឹត្យ

តាមច្បាប់ទុកនៅ
ពុំហ៊ានសៅដៅ

គម្ពីរនិកាយ
និបាតទាំងឡាយ

ដំណើរស្រ្តី
គ្រាន់អស់ប្រុសស្រី

ទំនងនេះកូវ
គួរយើងឥឡូវ

ដាក់ក្នុងចិន្តា
តាមដោយគាថា

សូរេចថ្ងៃសៅរ៍
ឆ្នាំរកាត្រូវ
 


ចប់
 
ចម្លងចាកសៀវភៅដោយ៖ លោក ថៃ ប៊ុនឆាយ
 

អត្ថបទផ្សេងៗទៀត


ព្រះ​ធម៌ - ថ្ងៃសុក្រ 28 វិច្ឆិកា 2014 - យ៉ាញ់ ទៀង
សាលាបាលីខេត្តឃ្លាំង - ថ្ងៃពុធ 01 មិថុនា 2016 - យ៉ាញ់ ទៀង
ស្រុកស្វាយមាន ១៤ ភូមិ - ថ្ងៃព្រហស្បតិ៍ 23 តុលា 2014 - យ៉ាញ់ ទៀង
អាសូរអ្នកម្តាយ - ថ្ងៃពុធ 01 មិថុនា 2016 - យ៉ាញ់ ទៀង
សុខភាពសំខាន់ - ថ្ងៃពុធ 25 មិនា 2015 - យ៉ាញ់ ទៀង
ឆន្ទៈនៃព្រះចៅអធិការវត្ត ស្វាយ - ថ្ងៃសុក្រ 22 មេសា 2016 - គុណ ឃោសោ