ថ្ងៃសុក្រ 22 មេសា 2016 - 07:51:48 ព្រឹក - បានអាន៖ 532
រាជាកុសលបំពេញជ័យស្វាយ នាមជាសម្រាយហៅកាត់ដូច្នេះ
វត្តស្វាយជាទីបានផ្តល់ចំណេះ កូនចៅបានចេះអក្សរជាតិខ្លួន។
ដោយបារមីព្រះចៅអធិការ ឆន្ទៈអស្ចារ្យសក្តាខ្ជាប់ខ្ជួន
ទូន្មានប្រដៅពាក្យពេចន៍អង្រួន វាចាគាប់ជួនដោយភក្តីភាព។
មិនថាអ្នកមានឬក៏អ្នកក្រ ព្រះទ័យស្មោះសរបវរគ្មានប្រៀប
ដឹកនាំព្រះសង្ឃមិនដាក់គំនាប ទៅតាមលទ្ធភាពដែលទ្រង់ធ្វើបាន។
តម្រង់អោយត្រង់តាមគុណធម៌ នោះគឺចំហនាំអោយថ្កើងថ្កាន
សិក្សាផ្លូវលោកផ្លូវធម៌កល្យាណ ហាត់ពត់សន្តានចិត្តកាយវាចា។
លាភបុណ្ណោបរិបូណ៌ដោយលាភ នាមវិរភាពព្រះចៅអធិការ
វត្តស្វាយចម្រើនក្រោមព្រះហត្ថា ព្រះអង្គថ្លៃថ្លាចិន្តាហ្មត់ហ្មង។
យ៉ាញ់ ទៀង