ថ្ងៃអាទិត្យ 20 កក្កដា 2014 - 09:31:56 ល្ងាច - បានអាន៖ 553
ក៖ ព្យញ្ជនៈទី ១ ក្នុងវគ្គទី ១ ជាកណ្ឋជៈ មានសំឡេងក្នុងឋានបំពង់ក ជាសិថិល-អឃោសៈ, សំ. បា. មានសូរស័ព្ទថា កៈ ។
( ន. ) អវយវៈដែលតពីក្បាលទៅស្មា ឬទៅខ្លួននៃមនុស្សសត្វ ។ ដៃជើងមនុស្សក៏មាន កដែរ: កដៃ, កជើង ។ ទងខាងដើមកួរស្រូវក៏ហៅ ក ដែរ : កស្រូវ ។ កន្លែងដែលតជាប់ពីមាត់ដបជាដើមចុះទៅទល់នឹងក្អេងក៏ហៅ ក ដែរ : កដប, កក្អម ។
( កិ. ) តាំងផ្ដើម, តាំងធើ្វ : កសាង, កកើត, កចេតិយ, កភូមិ ។
ករ៖ បា. ( ន. ) ដៃ : លើកករប្រណម្យ ។
ក៏៖ ( និ. ) ពាក្យជាសន្ធានមានសំឡេងកញ្ឆក់ខ្លីសម្រាប់និយាយតប្រយោគដោយឡែក : អ្នកក៏ទៅ, ខ្ញុំក៏ទៅ, ធើ្វដូច្នេះក៏បាន, របស់នេះរូបក៏ល្អ តម្លៃក៏ថោក ។
តាមវចនានុក្រមខ្មែរ ១.០