ថ្ងៃអាទិត្យ 20 កក្កដា 2014 - 09:41:57 ល្ងាច - បានអាន៖ 454
កា៖ ( ន. ) បំពង់សម្រាប់ដាក់ទឹក ធ្វើដោយលោហធាតុផ្សេងៗ ឬដោយដីលាយព័ណ៌ : កាទឹក ។
( កិ. ) សរសេរអាសយដ្ឋាន គឺសរសេរចុះឈ្មោះលំនៅអ្នកដែលនឹងទទួលសំបុត្រ នៅស្រោមសំបុត្រដែលនឹងផ្ញើទៅ : កាស្រោមសំបុត្រ; សរសេរថែមសេចក្ដីផ្សេងៗ លើខ្នងសំបុត្រជាសញ្ញា : កាខ្នងសំបុត្រ ។
ការ៖ ( កិ. ) មូរសរសៃសូត្រ, សរសៃអំបោះជាដើមដោយខ្នារ : ការសូត្រ, ការអំបោះ...។
( កិ. ) បិទបាំង, រាំងរា, ឃាត់ខាំង, ការមិនឲ្យសត្រូវចូលមក, ការខ្លួន, មេមាន់ការកូន...។
( កិ. ) រៀបចំអាវាហវិវាហមង្គល, ផ្សំផ្គុំបុរសនិងស្ត្រីឲ្យបានជាគូស្វាមីភរិយា : ការកូន, ការក្មួយ, ស៊ីការ...។
បា.; សំ. ( ន. ) (កាយ៌ ឬ ការ្យ) កិច្ច ឬ អំពើដែលត្រូវធ្វើ : ធ្វើការ, មានការ, ការអ្វីខ្លះ ?
( ន. ) ពាក្យសម្រាប់ប្រើដាក់ខាងដើមពាក្យដែលជាកិរិយាសព្ទផ្សេងៗ ដើម្បីធ្វើឲ្យទៅជានាមស័ព្ទ ដូចជា : សំពះ (កិ.) ការសំពះ (ន.) ជាដើម ។
កាណ៌៖ ការ សំ. ( ន. ) (កណ៌ “ត្រចៀក”) សព្វថ្ងៃប្រើជារាជសព្ទ : ព្រះកាណ៌ “ត្រចៀកស្ដេច” ។
ការណ៍៖ កា សំ. បា. ( ន. ) (ការណ) ហេតុ, ដំណើរ : ទាស់ការណ៍ហើយឯង, សេចក្ដីរាយ-ការណ៍ ។
តាមវចនានុក្រមខ្មែរ ១.០