ថ្ងៃអាទិត្យ 20 កក្កដា 2014 - 09:39:46 ល្ងាច - បានអាន៖ 410
កាំ៖ ( ន. ) អ្វីៗ ដែលរៀបជាជាន់, ជាថ្នាក់សម្រាប់ទល់, សម្រាប់ទ្រ, សម្រាប់រង : កាំជណ្ដើរ, កាំរទេះ ជាដើម ។
កម្ម៖ កាំ បា.; សំ. ( ន. ) (កម៌នំ) អំពើ; ទោះអំពើល្អក្ដី អាក្រក់ក្ដី ក៏ហៅថា កម្ម (កម្មជាកុសល, កម្មជាអកុសល) : ទទួលកម្ម, រងកម្ម តាមកម្មចុះ គឺទទួល, រង តាមអំពើដែលខ្លួនបានធ្វើ បានសន្សំមកហើយ ។ កម្មករ (កាំ-មៈ-ក) ន. (បា.) អ្នកធ្វើការបម្រើដោយឈ្នួល (អ្នកស៊ីឈ្នួល) : ពួកកម្មករកំពុងធ្វើការខ្ញៀវ ។ កម្មក្ខ័យ (កាំម៉ាក់ខៃ) ន. (បា. កម្មក្ខយ) ដំណើរអស់កម្ម : គាត់ស្លាប់ដោយកម្មក្ខ័យរបស់គាត់ ។ កម្មជ្ជវាត (កាំម៉ាច់-ជៈវាត) ន. (បា.) ខ្យល់កើតអំពីកម្ម គឺខ្យល់ដែលបក់ក្នុងឧទរមាតាកាលប្រសូតបុត្រ ខ្យល់នេះហើយ ដែលបក់នាំកូនឲ្យប្រសូតចេញចាកផ្ទៃមាតា ។ កម្មដ្ឋាន (កាំម៉ាត់-ឋាន) ន. (បា.) ហេតុជាទីតម្កល់នៃបរិកម្ម : ចម្រើនកម្មដ្ឋាន ។ កម្មន្តរាយ (កាំ-ម៉ន់-តៈ-រ៉ាយ) ន. (បា.) អន្តរាយនៃការងារ, ការវិនាសខូច ខាតការងារ; អន្តរាយព្រោះកម្ម ។ កម្មន្តសាល (--តៈ--សាល) ន. (បា.) សាលនៃការងារ, រោងសម្រាប់ធ្វើការរបរផ្សេងៗ ។ កម្មបថ (កាំម៉ៈបត់) ន. (បា.) ផ្លូវ ឬ គន្លងនៃកម្ម គឺដំណើររបស់អំពើអាក្រក់ ឬ ល្អដែលសត្វលោកធ្វើដោយ កាយ វាចា ចិត្ត; ខាងអាក្រក់ហៅថា អកុសលកម្មបថ មាន ១០ យ៉ាង, ខាងល្អហៅថា កុសលកម្មបថ មាន ១០ យ៉ាង ។ កម្មបលិពោធ (កាំ-ម៉ៈ-ប៉ៈ-លិ-ពោត) ន. (បា.) ការរវល់, កង្វល់ដោយការងារ, ការជាប់ចំពាក់ដោយកិច្ចការផ្សេងៗ ។ កម្មវត្ថុ (កាំ-ម៉ៈ-វាត់-ថុ) ន. (បា.) រឿងនៃការងារ; សេចក្ដីបំព្រួញរឿងក្នុងសំបុត្រស្នាមផ្សេងៗ ដើម្បីឲ្យដឹងថាជា រឿងនេះ រឿងនោះ : សំបុត្រជាផ្លូវការ ច្រើនតែមានកម្មវត្ថុ ។ កម្មវាចក (កាំ-ម៉-វា-ចៈ-កៈ ឬ ចក់) ន. (បា.) ឈ្មោះវាចកមួយក្នុងវេយ្យាករណ៍បាលី។ កម្មវាចា ន. (បា.) ពាក្យសម្រាប់សូត្រប្រកាសជំនុំសង្ឃ ឲ្យដឹងក្នុងកិច្ចជាសង្ឃកម្មផេ្សងៗ តាមវិនយប្ប-ញ្ញត្តិក្នុងព្រះពុទ្ធសាសនា : សូត្រកម្មវាចា ។ កម្មវាចាចារ្យ (កាំម៉ៈវា ចាចា) ន. (សំ. បា. កម្មវាចកាចរិយ, កម្មវាចាចរិយ) ភិក្ខុជាអាចារ្យ អ្នកសូត្រនូវកម្មវាចា (លោកគ្រូសូត្រ) ។ កម្មវិធី ន. (បា. --វិធី) របៀប ឬបែបផែននៃកិច្ចការដែលត្រូវធ្វើ : កម្មវិធីបុណ្យ ។ កម្មវិបាក ន. (បា.) ផលរបស់កម្ម : ទទួលកម្មវិបាក ។ កម្មស្សទ្ធា (កាំ-មុ័ស-សាត់-ធា) ន. (បា.) ជំនឿចំពោះកម្ម, សេចក្ដីជឿនូវអំពើដែលត្រូវធ្វើ ។ កម្មសិទ្ធិ (កាំ-ម៉ៈ-សិត) ន. (បា.) វត្ថុដែលសម្រេចតាមអំណាចច្បាប់ថាជារបស់ខ្លួនដាច់ស្រេចហើយ, មុខការងារ ឬទ្រព្យសម្បត្តិដែលត្រូវសម្រេចបានមកលើខ្លួន : ដីនេះជាកម្មសិទ្ធិរបស់ខ្ញុំ ។ កម្មាយតនៈ (កាំ-ម៉ា-យ៉ៈ-តៈ-ន៉ៈ) ន. (បា. កម្ម + អាយតន) កន្លែងធ្វើការងារ, ទីប្រជុំនៃការងារ ។
តាមវចនានុក្រមខ្មែរ ១.០